Ariana Grande និយាយ​ឆ្លើយ​តប​ក្រោយ​ហេតុ​ការណ៍​ផ្ទុះ​នៅ Manchester

  • 2017-05-23 04:18:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ហេតុ​ការណ៍​ដ៏​អាក្រក់​ដែល​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ នៅ​កម្មវិធី​ប្រគំ​តន្ត្រី​របស់​នាង​នៅ​ចក្រភព​អង់គ្លេស​ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១៩នាក់​និង​របួស​ជិត​ ៥០​នាក់ ពេល​នេះ​តារា​ចម្រៀង​ Ariana Grande បាន​បង្ហាញ​ពី​អារម្មណ៍​ក្ដុក​ក្ដួល​របស់​នាង​នៅ​បណ្ដាញ​សង្គម Twitter។

នាង​បាន​សរសេរ​លើ Twiiter ថា៖ "ឈឺចាប់​ពី​ក្នុង​បេះ​ដូង​របស់​ខ្ញុំ ឲ្យ​ខ្ញុំ​សុំទោស​ ខ្ញុំ​គ្មាន​ពាក្យ​អ្វី​និយាយ​ទេ។"

ក្រៅ​ពី​ពាក្យ​ពេចន៍​របស់​នាង​ អ្នក​ចាត់​ការ​របស់​តារា​ម្នាក់​នេះ​ក៏​បាន​សរសេរ​នៅ​លើ​ Twiiter ថា៖ "យប់​នេះ​ បេះ​ដូង​របស់​ពួក​យើង​គឺ​ប្រេះ​ស្រាំ។ គ្មាន​ពាក្យ​ណា​អាច​បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល​របស់​យើង​បាន​ទេ ចំពោះ​ក្រុម​គ្រួ​សារ​ជន​រងគ្រោះ​ក្នុង​គ្រោះ​អាក្រក់​នេះ។ យើង​កាន់​ទុក្ខ​ចំពោះ​ជីវិត​របស់​ក្មេងៗ និង​មនុស្ស​ជា​ទី​ស្រលាញ់​ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​សកម្មភាព​ដ៏​កំសាក​នេះ។ យើង​អរគុណ​ចំពោះ​សេវាកម្ម​របស់​ទីក្រុង Manchester ដែល​បាន​ប្រថុយ​គ្រោះ​ថ្នាក់​ជួយ​សង្គ្រោះ​ជីវិត​។ យើង​សូម​ឲ្យ​អ្នក​ទាំង​អស់​គ្នា​យក​ចិត្ត​ទុក​ដាក់​ដល់​ជន​រង​គ្រោះ គ្រួសារ​របស់​គេ និង​អស់​អ្នក​ដែល​ពាក់​ព័ន្ធ ឲ្យ​នៅ​ក្នុង​បេះ​ដូង​របស់​អ្នក​និង​​បន់ស្រន់​ដល់​ពួក​គេ។​"

គួរ​បញ្ជាក់​ថា ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ប្រហែល​ជា​ម៉ោង ១០:៣០ យប់​ ដែល​ប៉ូលិស​បាន​សន្មត​ថា​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម៕

តារា​ចម្រៀង​ Ariana Grande

ចុចអាន ព័ត៌មាន​ទាក់ទង​នឹង Ariana Grande

ចុចអាន តារា​ល្បី​ៗ​បង្ហោះ​សាររំលែកទុក្ខហេតុការណ៍​ផ្ទុះ​គ្រាប់​បែក​ការប្រគំតន្ត្រី​របស់​ Ariana Grande

ចុចអាន ការប្រគំតន្រ្តី​នៅទីក្រុង Manchester រងការ​បំផ្ទុះគ្រាប់បែក​យ៉ាងកក្រើក ស្លាប់និងរបួស​ជាច្រើន

ប្រភព៖ entertainment-weekly   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី