តារា​ល្បី​ៗ​បង្ហោះ​សាររំលែកទុក្ខហេតុការណ៍​ផ្ទុះ​គ្រាប់​បែក​ការប្រគំតន្ត្រី​របស់​ Ariana Grande

  • 2017-05-23 03:20:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែល​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ ទី​ ២២​ ម្សិល​មិញ​ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ដោយ​សារ​ករណី​ផ្ទុះ​គ្រាប់​បែក​ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​របស់​តារា​ចម្រៀង​អាមេរិក​ Ariana Grande ។

យោង​តាម​វិបសាយ​ Independent បាន​ផ្សាយ​ឲ្យ​ដឹង​ថា​ មាន​មនុស្ស​ចំនួន​ ១៩​ នាក់​ត្រូវ​បាន​ស្លាប់​ និង​ យ៉ាង​ហោច​ណាស់​ ៥០​នាក់​រង​របួស​ ក្នុង​ហេតុការណ៍​​បំផ្ទុះ​គ្រាប់​បែក​ នៅ​ ទីតាំង​ប្រគំតន្ត្រី​របស់​ តារា​ចម្រៀង​ Ariana Grande នៅ​ Manchester Arena។ រីឯ​តារាស្រី​រូប​នេះ​មិនមាន​រង​របួស​អ្វីឡើយ។

ដោយ​ឡែក​វិបសាយ​ផ្សេងទៀតគឺ Dailymail និង Billboard បាន​ចុះ​ផ្សាយ​ពី​តារា​ល្បី​ៗ​ជា​ច្រើន​នាក់​ដែល​បង្ហោះ​នូវ​សារ​រំលែក​ទុក្ខ​ ចំពោះ​សោកនាដកម្ម​មួយ​នេះ​។ ក្នុង​នោះ​ដែរ​ឃើញ​ថា​ តារា​ស្រី​ដែល​ផ្ដើម​ បង្ហោះ​សារ​នោះ​មុន​គេ​ គឺ​តារា​ចម្រៀង​ Katy Perry និង​ Demi Lovato ហើយ​ក្រោយ​មក​ក៏​ឃើញ​មាន​តារា​ប្រុស​ស្រី​ជា​ច្រើន​នាក់​ទៀត​ ចេញ​សារ​រំលែក​ទុក្ខ​ហូរហែ​ជា​បន្តបន្ទាប់​ដូចជា The Rock, Nicki Minaj , Taylor Swift, Selena Gomez, Bruno Mars ព្រមទាំងតារា​ល្បីៗជាច្រើនរូបទៀត៕

*ជុំវិញតារាអន្តរជាតិ

*ព័ត៌មានតារាហូលីវូដ

*ម្ចាស់​បទ​ “My Heart Will Go On” ក្ដុកក្ដួលខ្លាំងពេល​សម្ដែង​បទនេះ​ជាថ្មី

ប្រភព៖ Dailymail | Billboard | Independent   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី