Katy Perry បន្ទោស​ Taylor Swift ចំពោះ​ជម្លោះ​របស់​តារា​ចម្រៀង​ទាំង​ពីរ

  • 2017-05-24 23:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​ជម្លោះ​អស់​រយៈ​ពេល​ជា​យូរ​ជាមួយ​នឹង​តារា​ចម្រៀង Taylor Swift ថ្មីៗ​នេះ​ម្ចាស់​បទ "Roar” Katy Perry បាន​បក​ស្រាយ​ជា​ផ្លូវ​ការ​ពី​រឿង​ជម្លោះ​របស់​អ្នក​ទាំង​ពីរ។

កាល​ពី​ថ្ងៃ​ទី​ ២២​ខែ​នេះ​ Katy Perry បាន​ចូល​រួម​កម្ម​វិធី​សម្ភាសន៍​មួយ​មាន​ឈ្មោះ​ថា Primetime Special ហើយ​បាន​និយាយ​ពី​បញ្ហា​ជម្លោះ​របស់​នាង​និង​តារា​ចម្រៀង Taylor Swift។​ តារា​ចម្រៀង​រូប​នេះ​បាន​ប្រាប់​ថា​ Taylor Swift គឺ​ជា​អ្នក​ចូល​ចិត្ត​បង្ក​ជម្លោះ​ ខណៈ​ដែល​នាង​ខិត​ខំ​សម្រប​សម្រួល។

Katy Perry និង Taylor Swift

មុន​ពេល​​ Taylor បញ្ចេញ​បទ​ចម្រៀង "Bad Blood” ដើម្បី​ប្រកាស​សង្គ្រាម​នោះ​ Katy បាន​ខិត​ខំ​ទាក់​ទង​ និង​ស្វែង​រក​មធ្យោបាយ​ដើម្បី​បញ្ចប់​ជម្លោះ។ Katy Perry បាន​ថ្លែង​ដូច្នេះ​ថា៖ "ខ្ញុំ​ព្យាយាម​និយាយ​ទៅ​ Taylor ប៉ុន្តែ​នាង​មិន​ព្រម​និយាយ​ជា​មួយ​ខ្ញុំ​ទេ យើង​ធ្លាប់​ធ្វើ​ការ​ងារ​ល្អ​ជាមួយ​គ្នា​មួយ​ចំនួន ប៉ុន្តែ​ពេល​មាន​រឿង​កើត​ឡើង​ Taylor បាន​សរសេរ​បទ​ចម្រៀង​ដ៏​អាក្រក់​មួយ​ពី​ខ្ញុំ"។

តារា​ចម្រៀង​វ័យ​ ៣០ ឆ្នាំ​មួយ​រូប​នេះ​បន្ត​ទៀត​ថា​ខ្លួន​មិន​ចង់​មាន​ជម្លោះ​នេះ​ទេ នាង​និយាយ​ថា ជា​មនុស្ស​ស្រី​ដូច​គ្នា​ មិន​ត្រូវ​បែង​ចែក​បក្ស​ពួក​និង​ធ្វើ​រឿង​អាក្រក់​ដាក់​គ្នា​ទេ​ ក្នុង​នាម​ជា​ស្ត្រី​គួរ​តែ​ជួយ​ពិភពលោក​ទាំង​អស់​គ្នា។

​Katy Perry និង Taylor Swift ធ្លាប់​ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា​អស់​រយៈ​ពេល​ជាង​ ៥​ឆ្នាំ​ឯ​ណោះ ដែល​រាប់​បញ្ចូល​និង​ Selena Gomez ម្នាក់​ទៀត​នៅ​ក្នុង​មិត្តភាព​នេះ។​ ប៉ុន្តែ​អ្វីៗ​ត្រូវ​ប្រែប្រួល​ទាំង​ស្រុង​នៅ​ឆ្នាំ​ ២០១២​បន្ទាប់​ពី អ្នក​រាំ​សម្រាប់​តន្ត្រី​ទេសចរណ៍​របស់ Taylor Swift បាន​សម្រេច​ចិត្ត​បោះ​បង់​ការ​ងារ​ហើយ​ស្រវា​ទៅ​ធ្វើ​ការ​ឲ្យ Katy Perry។

Katy Perry និង Taylor Swift កាល​មិន​ទាន់​មាន​ជម្លោះ

បញ្ហា​នេះ​ Katy Perry មិន​មាន​ចេតនា​ទេ ប៉ុន្តែ​ Taylor បាន​ខឹង​យ៉ាង​ខ្លាំង​ហើយ​មាន​គំនុំ​ជាមួយ​ Katy តាំង​ពី​ពេល​នោះ​មក។ រហូត​ដល់​ឆ្នាំ​ ២០១៥ Taylor Swift បាន​បញ្ចេញ​បទ​ចម្រៀង "Bad Blood” ដែល​មាន​អត្ថន័យ​ថា​ឲ្យ Katy Perry ទាំង​ស្រុង​ថា​ពួក​គេ​មាន​រឿង​ជាមួយ​គ្នា​ហើយ និង​មិន​អាច​ត្រូវ​គ្នា​បាន​ទេ។ ថ្មីៗ​នេះ​ Katy Perry បាន​បញ្ចេញ​បទ​ចម្រៀង​តប​តរ​ទៅ​វិញ​ក្នុង​បទ​ចម្រៀង "Swish Swish” ដែល​សំដៅ​ទៅ Taylor តែម្ដង។ គូស​បញ្ជាក់​ថា "Swish Swish, Bish” គឺ​ចង់​និយាយ​ថា "Swift Swift, B****”។ នេះ​បញ្ជាក់​ថា​មិត្ត​ភាព​របស់​ពួក​គេ​គ្មាន​ថ្ងៃ​នឹង​ត្រូវ​គ្នា​វិញ​បាន​ទេ៕

ចង់​ដឹង​ច្បាស់​មក​ស្តាប់​អត្ថន័យ​នៃ​បទ​ចម្រៀង​ទាំង​ពីរ​បទ៖

បទ "Bad Blood"

បទ "Swish Swish"

ចុច​អាន៖ ព័ត៌មាន​ជុំវិញតារាអន្តរជាតិ

ចុច​អាន៖ បុរស​ម្នាក់​ល្បី​នៅ​លើ​ Instagram ដោយ​សារ​ពូកែ​កាត់ត​រូបភាព​កំប្លែង​ៗ​ជាមួយ​តារា​ល្បីៗ

ចុច​អាន៖ តារាសម្ដែង Kim Woo Bin មាន​ជំងឺ​មហារីកមកយាយីគួរឲ្យខ្លាច

ប្រភព៖ Zing | TMZ   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី