តារាសម្ដែង Kim Woo Bin មាន​ជំងឺ​មហារីកមកយាយីគួរឲ្យខ្លាច

  • 2017-05-24 07:48:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រុស​សង្ហារ​រាង​ខ្ពស់​ ដែល​ជា​តារា​ប្រុស​កូរ៉េ​ ដ៏​ល្បី​ Kim Woo Bin បាន​ប្រកាស​ព័ត៌មាន​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ជា​សាធារណៈ​ថា​ លោក​កំពុង​ធ្វើ​រោគ​វិនិច្ឆ័យ​លើ​រោគ​មហារីក​ម្យ៉ាង​។

ជំងឺ​មហារីក​ដែល​មាន​ឈ្មោះ​ថា​ "Nasopharynx” ជា​ប្រភេទ​មហារីក​កម្រ​មួយ​ប្រភេទ​ ដែល​កើត​ឡើង​នៅ​ផ្នែក​ ក្បាល​ និង​ ក​។ ផ្អែក​តាម​វិប​សាយ​ព័ត៌មាន​សុខភាព​មួយ​ឈ្មោះ​ WebMD បាន​បង្ហាញ​ថា​ ជំងឺ​ប្រភេទ​នេះ​ ចាប់​ផ្ដើម​កកើត​នៅ​ផ្នែក​ខាង​លើ​បំពង់ក​ និង​ខាង​ក្រោយ​ច្រមុះ​។

ដោយ​ឡែក​ចំពោះ​ តារា​ប្រុស​ Kim Woo Bin វិញ​ នឹង​ទទួល​ការ​ព្យាបាល​ជា​បន្ទាន់​ ខណៈ​ត្រូវ​បាន​រក​ឃើញ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ភ្លាម​។

ជំងឺ​មហារីក​ ត្រូវ​បាន​រក​ឃើញ​ នៅ​ពេល​ដែល​តារា​ប្រុស​ក្នុង​រឿង​ “Uncontrollably Fond” រូប​នេះ​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​មាន​អារម្មណ៍​ថា​មាន​អាការៈ​មិន​ប្រក្រតី​ក្នុង​ខ្លួន​។

ក្រោយ​បាន​ដំណឹង​នេះ​ភ្លាម​ អ្នក​គាំទ្រ​ទាំងអស់​ របស់​ Woo Bin មាន​អារម្មណ៍​តក់​ស្លុត​ ក៏​ដូចជា​ព្រួយបារម្ភ​ និង​បាន​ផ្ញើរ​សារ​ជូន​ពរតារាសំណព្វ​របស់​ពួកគេ​ជាសះ​ស្បើយឆាប់​ៗ៕​ ​

*ជុំវិញតារាអន្តរជាតិ

*ព័ត៌មានតារាកូរ៉េ

*នេះ​ជា​មូល​ហេតុ​ធំ​ៗ​ទាំង​៧​ ពី​ក្រោយ​ការ​បែកបាក់​​ក្រុម​ចម្រៀង​កូរ៉េ

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី