Selena និង The Weeknd បង្ហាញខ្លួនដំបូងជាគូស្នេហ៍នៅកម្មវិធី Met Gala 2017
- 2017-05-03 02:13:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena និង The Weeknd បង្ហាញខ្លួនដំបូងជាគូស្នេហ៍នៅកម្មវិធី Met Gala 2017
ចន្លោះមិនឃើញ
តារាចម្រៀង Selena Gomez និង The Weeknd បានបង្ហាញខ្លួនជាសាធារណៈ កាន់ដៃគ្នាគូស្នេហ៍ផ្លូវការដំបូង ក្នុងកម្មវិធី Met Gala 2017 ដែលរៀបចំកាលពីថ្ងៃច័ន្ទកន្លងទៅ។
អ្នកទាំងពីរបានប្រកាសជាសង្សារគ្នាតាមបណ្ដាញសង្គម Instagram ប៉ុន្តែមិនដែលដឹងដៃជាក្នុងកម្មវិធីណាមួយទេ។ នេះគឺជាលើកទី១ហើយដែលពួកគេបានចូលរួមកម្មវិធីដ៏ធំជាមួយគ្នាលក្ខណៈជាសង្សារ។ គូស្នេហ៍មួយគូរនេះមានភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំង ថែមទាំងបានឱបថើបគ្នានៅលើកម្រាលព្រំក្រហមទៀតផង។
តារាចម្រៀងមួយគូរនេះស្លៀកពាក់សាមញ្ញធម្មតាបើប្រៀបធៀបនឹងតារាផ្សេងទៀតដែលបានចូលរួម។ The Weeknd បានស្លៀកពាក់ឈុតសមរម្យជាមួយនឹងពណ៌ខ្មៅ និងអាវធំ។ ចំណែកឯ Selena វិញគឺគ្រាន់តែស្លៀកឈុតពណ៌ស ដែលមើលទៅសមគ្នាមែនទែន។ The Weeknd (ឈ្មោះពិត Abel Tesfaye) បានបែកគ្នាជាមួយសង្សារចាស់ Bella Hadid រួចចាប់ផ្តើមទាក់ទងជាមួយ Selena Gomez តាំងតែពីខែមករាមក ឆ្នាំនេះម្ល៉េះ៕