តោះ! មក​ស្គាល់​តារា​ប្រុស​ៗ​ទាំង​អស់​ដែល​ធ្លាប់​ជា​សង្សារ​របស់​ Selena Gomez

  • 2017-06-17 06:53:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​និង​សម្ដែង​ដ៏​ល្បី​ឈ្មោះ​ Selena Gomez ជា​តារា​ម្នាក់​ដែល​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ ដោយ​សារ​តែ​ការ​សម្ដែង​នៅ​ក្នុង​រឿង​និង​រឿង​ភាគ​ក៏​ដូច​ជា​កម្មវិធី​ផ្សេងៗ​របស់​ប៉ុស្តិ៍​ទូរទស្សន៍ Disney តាំង​ពី​វ័យ​ក្មេង​។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ តារា​រូប​នេះ​ធ្លាប់​និយាយ​មិន​សូវ​ចូល​ចិត្ត​បង្ហាញ​ពី​រៀង​ឯក​ជន​ទេ ដោយ​បញ្ជាក់​ថា​មិន​ចង់​បង្ហាញ​រឿង​ផ្ទាល់​ខ្លួន​ច្រើន។ ប៉ុន្តែ​ពេល​នេះ​អ្វីៗ​ត្រូវ​ផ្លាស់​ប្ដូរ ចំពោះ​ពេល​នេះ​ព្រោះ​នាង​និង​សង្សារ​របស់​ខ្លួន The Weeknd តែង​តែ​ថើប​គ្នា​នៅ​ទី​សាធារណៈ​ជា​ញឹក​ញាប់។

មុន​នឹង​ Selena Gomez ចាប់​ផ្ដើម​ទាក់​ទង​ជាមួយ The Weeknd នាង​គឺ​ជា​តារា​ស្រី​ម្នាក់​ដែល​ត្រូវ​គេ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ទំនាក់​ទំនង​ចុះ​ឡើង​ៗ​ជាមួយ​នឹង​តារា​ចម្រៀង​វ័យ​ក្មេង​ Justin Bieber៕

តោះ! អីចឹង​មក​មើល​ៗ​តើ​តារា​ណា​ខ្លះ​ ធ្លាប់​ជា​សង្សារ​របស់​ Selena Gomez???

១. The Weeknd (សង្សារ​ពិតប្រាកដ)

អ្នក​ទាំង​ពីរ​ត្រូវ​គេ​សង្ស័យ​ថា​ទាក់​ទង​គ្នា​កាល​ពី​ខែ​មករា​ឆ្នាំ​២០១៧ រហូត​ដល់​ខែ​មេសា​ឆ្នាំ ២០១៧​ទើប​ពួក​គេ​ប្រកាស​ជា​ផ្លូវ​ការ​អំពី​ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ។

២. Charlie Puth​ (ពាក្យ​ចចាមអារ៉ាម)

Charlie និង Selena ជួប​គ្នា​លើក​ទី​១​កាល​ពី​ឆ្នាំ​២០១៥​ក្នុង​កម្មវិធី​ប្រគល់​ពាន​​ MTV VMAs ឆ្នាំ​ ២០១៥ ។ អ្នក​ទាំង​ពីរ​ធ្លាប់​មាន​ព័ត៌មាន​ខ្លះៗ​ថា​ទាក់​ទង​គ្នា​កាល​ពី​ឆ្នាំ ២០១៦។

៣. Samuel Krost

អ្នក​ជំនួញ​សញ្ជាតិ​អាមេរិក​រូប​នេះ​សារភាព​ធ្លាប់​ទាក់​ទង Selena Gomez ដោយ​បង្ហោះ​រូប​ភាព​អ្នក​ទាំង​ពីរ​នៅ​ជាមួយ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ Instagram។

៤. Niall Horan (ពាក្យ​ចចាមអារ៉ាម)

Niall ធ្លាប់​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ បាន​ទាក់​ទង​និង​ជិតស្និទ្ធ​ជាមួយ Selena បន្ទាប់​ពី​ក្រុម​ចម្រៀង​ One Direction ឡើង​ប្រកាស​ឈ្មោះ​ពេល​នាង​សម្ដែង​ក្នុង​កម្មវិធី MTV Video Music Awards កាល​ពី​ឆ្នាំ​២០១៣។

៥. Zedd

អ្នក​ទាំង​ពីរ​បាន​ទាក់ទង​គ្នា​ផ្លូវ​ការ​មួយ​រយៈ​ពេល​ធំ​កាល​ពី​ឆ្នាំ ២០១៥​ ទោះ​បី​ជា Dj Diplo និយាយ​ថា​រឿង​ទាំង​នេះ​គឺ​ជា​ការ​ ទាម​ទារ​ការ​ចាប់​អារម្មណ៍​តែ​ប៉ុណ្ណោះ។

៦. Orlando Blook (ពាក្យ​ចចាមអារ៉ាម)

អ្នក​ទាំង​ពីរ​ធ្លាប់​ថត​រូប​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ ២០១៤ ប៉ុន្ដែ​មិន​មាន​អ្វី​កើត​ឡើង​នោះ​ទេ។ រហូត​ដល់​ឆ្នាំ​២០១៦​ អ្នក​ទាំង​ពីរ​បាន​ជួប​​គ្នា​ម្ដង​ទៀត​ក្នុង​កម្មវិធី​ជប់​លៀង​អាល់ប៊ុម​ថ្មី​ "Revival” របស់​ Selena Gomez​ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​សង្ស័យ​ថា​អ្នក​ទាំង​ពីរ​ធ្លាប់​ទាក់​ទង​គ្នា។

៧. Justin Bieber

ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ​គឺ​ជា​ទំនាក់​ទំនង​ដែល​ច្របូក​ច្របល់​ជាង​គេ​​ បន្ទាប់​ពី​ទាក់​ទង​គ្នា​ដោយ​គ្នា​មាន​បញ្ហា​ច្រើន​ពេក ចំណង​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ​ត្រូវ​បាន​បញ្ចប់​ដើម​ឆ្នាំ​នេះ។

៨. Taylor Lautner

ពួក​គេ​ជួប​គ្នា​នៅ​ទីក្រុង Vancouver ឆ្នាំ​ ២០០៩​ ហើយ​ក៏​បាន​ទាក់​ទង​ជាមួយ​គ្នា​មួយ​រយៈ។ ក្រោយ​មក​ចំណង​ស្នេហ៍​របស់​គេ​ត្រូវ​បញ្ចប់​ដោយ​សារ​តែ​មាន​បញ្ហា​ជា​ច្រើន​ជាពិសេស​គឺ​ជាមួយ​ពួក​អ្នក​ប្រមាញ់​ថត​រូប។

៩. Nick Jonas

Nick Jonas និង Selena Gomez បាន​ទាក់​ទង​គ្នា​មួយ​រយៈ​​កាល​ពី​ឆ្នាំ​ ២០០៨។​

១០. David Henrie (ពាក្យ​ចចាមអារ៉ាម)

តារា​សម្ដែង David និង​ Selena ជួប​គ្នា​ដោយ​សម្ដែង​រឿង​ភាគ​​របស់​ប៉ុស្តិ៍​ទូរទស្សន៍ Disney។ ហើយ​ក៏​បាន​ក្លាយ​ជា​មិត្ត​ល្អ​ទាំង​គ្នា​បន្ទាប់​ពី​រឿង​ភាគ​​នេះ​ត្រូវ​បាន​បញ្ចប់​កាល​ពី​ឆ្នាំ​២០១២។ អ្នក​ទាំង​ពីរ​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ទាក់​ទង​គ្នា​កាល​ពី​ឆ្នាំ​២០១៤៕

ចុច​អាន៖

ប្រភព៖ popsugar   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី