សើច​ចុក​ពោះ​​តាំង​ពី​ដើម​ដល់​ចប់​ជាមួយ​រឿង​ថ្មី​របស់ The Rock

  • 2017-06-17 04:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នាដៃ​ថ្មី​មួយ​ទៀត​ហើយ​របស់ The Rock ដែល​ទើប​តែ​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​លើ​រោង​ភាពយន្ត​គឺ​រឿង "BAYWATCH” ដែល​ជា​ភាពយន្ត​បែប​កំប្លែង​សើច​ចុក​ពោះ​តាំង​ពី​ដើម​ដល់​ចប់។

រឿង "BAYWATCH” គឺ​និយាយ​អំពី​ក្រុម​ការពារ​អាយុជីវិត​១​ក្រុម​ដែល​តែង​តែ​រក្សា​សុវត្ថិភាព​អ្នក​ដែល​មក​កម្សាន្ត​នៅ​ឆ្នេរ​សមុទ្រ​ពួក​គេ​គឺ​ជា​ឆ្មាំ​ដែល​សកម្ម​បំផុត​ប្រចាំ​ទី​នោះ​ ក្រោយ​មក​ក៏​មាន​ជើង​ឯក​មេដាយ​មាស​ខាង​ហែល​ទឹក​បាន​ចូល​រួម​ជា​មួយ​កង​ឆ្មាំ​ពិសេស​ដែរ​តែ​ដោយ​សារ​ភាព​អំនួត​របស់​គេ​​ខ្លាំង​ពេក​ធ្វើ​ឲ្យ​ឆ្នេរ​មាន​ភាព​រញ៉េរញ៉ៃ​​ខ្លាំង​ជាង​មុន​ទៀត​។ ​

ភាព​យន្ត​នេះ​វិញ​គឺ​​ពោរពេញ​ទៅ​ដោយ​ភាព​កំប្លុក​កំប្លែង​នេះ​ចូល​រួម​ដោយ​តារា​ល្បី​ៗ​ដូច​ជា​លោក​ Dwayne Jonhson ដែល​គ្រប់​គ្នា​ស្គាល់​គាត់​តាម​រយៈ​ឈ្មោះ​ The Rock ដើរ​តួ​ជា​ Mitch Buchannon និង​តារា​ប្រុស​រូប​សង្ហា​ Zac Efron ដើរ​តួ​ជា​ Matt Brody ជាមួយ​កង​ឆ្មាំ​សមុទ្រ​នារី​ស្អាត​ៗ​ជា​ច្រើន​ទៀត​។

កុំ​ភ្លេច​ចុង​សប្ដាហ៍​នេះ​ទៅ​លេង​​ឆ្នេរ "BAYWATCH” ទាំង​អស់​គ្នា ប៉ុន្តែ​ឆ្នេរ​ដែល​មាន​សុទ្ធ​តែ​ប្រុស​ស្អាត​ស្រី​ស្អាត​នេះ​គឺ​សម្រាប់​តែ​អ្នក​មាន​អាយុ​ចាប់​ពី​ ១៨​​ឆ្នាំ​ឡើង​ទៅ​ប៉ុណ្ណោះ៕

សកម្មភាព​ខ្លះៗ​ក្នុង​ថ្ងៃ​សម្ពោធ​ "BAYWATCH” ដែល​រៀប​ចំ​ដោយ Sabay MVP សហការ​ជាមួយ​ការ៉េម វ៉ល៖​​​​​​

អត្ថបទ៖ Samedy