​ឡើង​ Sweet! Selena និង​ The Weeknd បណ្ដើរ​គ្នា​យ៉ាង​ស្អិត​ល្មួត​បង្អួត​គេ​ទៀត​ហើយ

  • 2017-08-23 09:18:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ត្រូវ​គេ​ប្រទះ​ឃើញ​ថា​អ្នក​ទាំង​ពីរ​បាន​ថើប​គ្នា​កាល​ពី​ខែ​មករា​ដើម​ឆ្នាំ​នេះ​ ប៉ុន្មាន​ខែ​ក្រោយ​មក​ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​កាន់​តែ​ផ្អែម​ល្ហែម​និង​ជិតស្និទ្ធ​ខ្លាំង​ឡើង​ៗ។

ហើយ​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ​អ្នក​ទាំង​ពីរ​បាន​បណ្ដើរ​គ្នា​ចេញ​ទៅ​ក្រៅ​ជាមួយ​គ្នា​ទៀត​ហើយ ដោយ​ទៅ​ទិញ​ឥវ៉ាន់​ជាមួយ​គ្នា​នៅ​ទីក្រុង Los Angeles សហរដ្ឋ​អាមេរិក។

Selena ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លៀក​ខោ​ខោវប៊យ​ខ្លី​កប់​ដោយ​អាវ​កីឡា​ធំ​ពណ៌​ក្រហម​ បង្ហាញ​ជើង​ដ៏​ស្រឡូន​របស់​នាង ខណៈ​កំពុង​តែ​កៀក​កើយ​ជាមួយ​នឹង​សង្សារ The Weeknd វ័យ​៣០​ឆ្នាំ​នៅ​តាម​ដង​ផ្លូវ។

Selena Gomez និង The Weeknd

អាវ​ពណ៌​ក្រហម​នោះ​គឺ​មាន​តម្លៃ​ដល់​ទៅ​ ៤០៥​ដុល្លារ​ឯណោះ ដែល​មាន​ពណ៌​ក្រហម​រួម​ជាមួយ​លេខ​ឆ្នូត​ពណ៌​ស​​ ដែល​មាន​អក្សរ​សរសេរ​ថា Rodarte។

តារា​រូប​នេះ​ បាន​ពាក់​ស្បែក​ជើង​ប៉ាត់​តា​ពណ៌ស​ ហើយ​ចង​សក់​ធម្មតា​ដែល​មើល​ទៅ​ពិត​ជា​សាក​សម​ខ្លាំង។

ចំណែក​ឯ​ The Weeknd វិញ​គឺ​ស្លៀក​ពាក់​សាមញ្ញ​ៗ​ ជាមួយ​នឹង​អាវ​ក្រៅ​និង​ខោ​ម៉ាក​ Puma ជាមួយ​នឹង​អាវ​យឺត​នៅ​ពី​ខាង​ក្នុង។

Selena និង​ The Weeknd ចូល​រួម​កម្មវិធី Coachella music festival កាល​ពី​ខែ​មេសា

បើ​គិត​ត្រឹម​ពេល​នេះ​ទំនាក់​ទំនង​របស់​គេ​គឺ​មាន​រយៈ​ពេល​ ៧​ខែ​ហើយ​ ដោយ​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​តាំង​ពី​ខែ​មករា។ រយៈ​ពេល​កន្លង​មក​នេះ​អ្នក​ទាំង​ពីរ​តែង​តែ​ចេញ​ទៅ​ដើរលេង​ជាមួយ​គ្នា​ជា​ញឹក​ញាប់​ហើយ​ក៏​ចូល​រួម​កម្មវិធី​ធំៗ ដូច​ជា Met Gala ជាមួយ​គ្នា​ផង​ដែរ៕

Selena Gomez និង The Weeknd ក្នុង​កម្មវិធី Met Gala

ចុច​អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី