ញាក់​សាច់!​ Selena Gomez បង្កើត​កូន​ឃើញ​ហើយ​ស្រៀវ​ជំនួស!

  • 2017-08-16 09:21:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ដ៏​មាន​ទេព​កោសល្យ​ទាំង​ច្រៀង​និង​សម្ដែង Selena Gomez បាន​សម្ដែង​ជា​តួអង្គ​ម្ដាយ​វ័យ​ក្មេង​ឈ្មោះ​ Lisa នៅ​ក្នុង​រឿង "In Dubious Battle” ដឹក​នាំ​រឿង​ដោយ​លោក James Franco។

តារា​ចម្រៀង​និង​សម្ដែង Selena Gomez
ឈុត​ឆាក​ Selena Gomez ត្រូវ​សម្ដែង​ជា​តួ​ស្រី​កំពុងសម្រាលកូន

នៅ​ក្នុង​ឈុត​ឆាក​មួយ​ពី​រឿង​នេះ​ Selena Gomez បាន​សម្ដែង​ជា​ម្ដាយ​​កំពុង​តែ​សម្រាល​កូន​ ជាមួយ​នឹង​មនុស្ស​ជា​ច្រើន​នាក់​ហ៊ុំ​ព័ទ្ធ ក្នុង​រូប​ភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ។ រឿង​នេះ​នឹង​ដាក់​លក់​តាម​អ៊ីនធឺណិត​ចាប់​ពី​ពេល​នេះ​ហើយ ប៉ុន្តែ​ DVD និង Blu-Ray នឹង​​ដាក់​លក់​ថ្ងៃ​ទី​២៨​ខែ​សីហា។

ភាព​យន្ត​នេះ​ ជា​ភាពយន្ត​ដក​ស្រង់​ពី​សៀវភៅ​ប្រលោម​លោក​របស់​លោក John Steinbeck ចំណង​ជើង "In Dubious Battle” ​បាន​ចេញ​លក់​កាល​ពី​ឆ្នាំ​ ១៩៣៦។

សាច់​រឿង ភាពយន្ត​នេះ​គឺ​និយាយ​ពី​សកម្មជន​ម្នាក់​ បាន​ចូល​រួម​ក្នុង​ការ​បះបោរ​មួយ​ទាក់​ទង​នឹង​ការ​ងារ​របស់​កសិករ​នៅ​រដ្ឋ​ Carlifonia នៅ​អំឡុង​ទសវត្ស​ទី​៣០។

ឈុត​ឆាក​ក្នុង​រឿង "In Dubious Battle"

ក្រៅ​ពី​មាន​ការ​ចូល​រួម​សម្ដែង​ពី​ Selena Gomez ក៏​មាន​តារា​ល្បី​ៗ​ឈ្មោះ​ផ្សេង​ទៀត​ចូល​រួម​​ដូច​ជា​លោក James Franco ជា​អ្នក​ដឹក​នាំ​និង​សម្ដែង, Natt Wolff, Vincent D'Onofrio, Robert Duvall និង Analeigh Tipton ជាដើម៕

នេះ​ជា​ Trailer សម្រាប់​រឿង "In Dubious Battle”៖

ចុច​អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ