Selena Gomez ទទួលការបរិច្ចាគក្រលៀន ពីមិត្តល្អម្នាក់ ដើម្បីព្យាបាលជំងឺកាចសាហាវ
- 2017-09-15 01:11:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena Gomez ទទួលការបរិច្ចាគក្រលៀន ពីមិត្តល្អម្នាក់ ដើម្បីព្យាបាលជំងឺកាចសាហាវ
ចន្លោះមិនឃើញ
តារាចម្រៀងអាមេរិករូបស្រស់ នាង Selena Gomez បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះថា នាងបានទទួលការប្តូរក្រលៀន ពីមិត្តភ័ក្ដិល្អរបស់នាងម្នាក់។
តារាចម្រៀងវ័យ ២៥ ឆ្នាំខាងលើ បានបង្ហោះរូបថតមួយសន្លឹក នៅលើបណ្ដាញសង្គម Instagram ដែលបង្ហាញឲ្យឃើញនាង និងមិត្តភ័ក្ដិស្រី ជាតារាសម្ដែងអាមេរិក គឺ នាង Francia Raisa កាន់ដៃគ្នា ខណៈអ្នកទាំង ២ កំពុងដេកនៅលើគ្រែពេទ្យ។
«ខ្ញុំដឹងច្បាស់ថា អ្នកគាំទ្ររបស់ខ្ញុំមួយចំនួនបានកត់សម្គាល់ថា សុខភាពខ្ញុំចុះខ្សោយនៅរដូវក្ដៅ ហើយចោទសួរខ្ញុំថា ហេតុអ្វីបានជាមិនចេញបទថ្មីទៀត។ ខ្ញុំបានដឹងថា ខ្ញុំត្រូវការប្ដូរក្រលៀនថ្មី ដោយសារតែជំងឺរបស់ខ្ញុំ»។
ទោះបីជាយ៉ាងណា Selena ត្រូវអរគុណដ៏មិត្តល្អរបស់ខ្លួន គឺ នាង Raisa និងក្រុមគ្រូពេទ្យ។ «នាងបានឲ្យអំណោយ និងការបូជាដ៏ធំបំផុត ដោយបរិច្ចាគក្រលៀននាងមកឲ្យខ្ញុំ។ ខ្ញុំពិតជាមានសំណាងណាស់។ ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់បងស្រី»។ នាង Selena បាននិយាយដូច្នេះ។
Selena ធ្លាប់បានបង្ហាញឲ្យដឹងថា នាងបានកើតជំងឺម្យ៉ាង ហៅថា Lupus កាលពីឆ្នាំ ២០១៥ ហើយឆ្នាំមុននេះ នាងបានឈប់សម្រាកច្រើន ដោយសារតែជំងឺនេះ ក៏ដូចជាការថប់អារម្មណ៍ និងធ្លាក់ទឹកចិត្តផងដែរ។ កំពូលតារាចម្រៀងល្បីមានឈ្មោះបោះសំឡេងរូបនេះ បាននិយាយថា ការវះកាត់ផ្លាស់ប្ដូរក្រលៀននេះ គឺជាអ្វីដែលនាងត្រូវការចាំបាច់បំផុត ដើម្បីសុខភាពរបស់នាង៕
ចុចអាន៖