កប់ Emma Roberts និង Selena Gomez បង្អួត​ម៉ូត​សំលៀក​បំពាក់​គ្នា​នៅ​កម្មវិធី​ Coach NYFW

  • 2017-09-13 04:39:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Emma Robert បាន​បង្ហាញ​ខ្លួន​ជាមួយ​រ៉ូប​ពណ៌​លឿង​យ៉ាង​ស្រស់​ស្អាត​ ពេល​ចូល​រួម​កម្មវិធី Coach spring/summer New York Fashion Week ឆ្នាំ ២០១៨ ដែល​ជា​​កម្មវិធី​បង្ហាញ​ម៉ូដ​សំលៀក​បំពាក់​សម្រាប់​រដូវ​ផ្ការីក​ និង​រដូវ​ក្ដៅ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ។

តារា​វ័យ​ ២៦ ឆ្នាំ​នេះ​ពិត​ជា​មាន​សម្រស់​យ៉ាង​ស្អាត​ជាមួយ​នឹង​សំលៀក​បំពាក់​ម៉ូដ​ Chiffon Maxi ស្លៀក​ជាមួយ​ ខោអាវ​ក្នុង​ពណ៌​ខ្មៅ​ ហើយ​បាន​ចូល​រួម​​ជាមួយ​តារា​ល្បីៗ​ជា​ច្រើន​ទៀត។

ក្នុង​នោះ​ដែរ​ក៏​មាន​វត្ត​មាន​តារា​ល្បី​ Selena Gomez វ័យ​ ២៥ ឆ្នាំ​និង​តារា​ចម្រៀង​ Charli XCX វ័យ ២៥ ឆ្នាំ​ដូច​គ្នា​អង្គុយ​ជួរ​ខាង​មុខ​ នៅ​កន្លែង​បង្ហាញ​ម៉ូដ។

Emma ដែល​ត្រូវ​ជា​ក្មួយ​បង្កើត​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ Julia Roberts បាន​កាត់​សក់​ខ្លី​ ពណ៌​ទង់​ដែង​របស់​ខ្លួន​ ហើយ​ពាក់​ស្បែក​ជើង​កែង​ពណ៌​ខ្មៅ​ដើម្បី​ឲ្យ​សាក​សម​នឹង​រ៉ូប​ពណ៌​លឿង​ខ្លួន។

Selena Gomez

ចំណែក​ឯ Selena Gomez វិញ​នាង​បាន​ពាក់​អាវ​យឺត​ខ្លី​ពណ៌​ខ្មៅ​ខាង​ក្នុង​​បង្ហាញ​រន្ធ​ផ្ចិត​ ហើយ​ពាក់​អាវ​ស្បែក​ពណ៌​ឈាម​ជ្រូក​ពី​ខាង​លើ ជាមួយ​នឹង​ខោ​ខោវប៊យ​ពណ៌​ខៀវ​។ ក្នុង​ឈុត​នោះ​ដែរ Selena ក៏​បាន​ពាក់​ស្បែក​ជើង​ប៊ូ​ពណ៌​ខ្មៅ ស្ពាយ​កាបូប​ពី​ចំហៀង​ពិត​ជា​ស្រស់​ស្អាត​គួរ​ឲ្យ​គយ​គន់។

​ក្នុង​ឱ​កាស​នោះ​ដែរ​អ្នក​ទាំង​ពីរ​ក៏​បាន​ចូល​រួម​ជាមួយ​តារា​សម្ដែង James Franco និង Editor សម្រាប់​ទស្សនាវដ្ដី Vogue ផង​ដែរ៕

Emma Robert និង Charlie XCX
Selena Gomez និង Anna Wintour
Selena Gomez និង James Franco

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី