Justin Bieber មិន​ខ្វល់​ពី​រឿង Selena បង្ហោះ​រូប​ស្រាត​របស់​ខ្លួន​ទេ ​បែរ​ជា​...

  • 2017-08-31 13:40:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ Selena ត្រូវ​គេ Hack គណនី​ Instagram បង្ហោះ​រូប​ស្រាត​របស់ Justin Bieber តែ Justin Bieber ហាក់​ដូចជា​មិន​ខ្វល់​នឹង​រឿង​នេះ​ទេ ព្រោះ​​មាន​គេ​បាន​ឃើញ​លោក​ពោរពេញ​ទៅ​ដោយ​ស្នាម​ញញឹម ក្រោយ​ពី​ការ​ណាត់​ជួប​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​ស្រី​ស្អាត​អាថ៌កំបាំង​ម្នាក់​នៅ​ទីក្រុង​ LA។

កាល​ពី​ថ្ងៃ​ទី ២៨ ខែ សីហា Justin Bieber ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សើច​សប្បាយ​រីករាយ​ក្រោយ​ពី​អាហារ​ពេល​ល្ងាច​ជាមួយ​ស្រី​ស្អាត​អាថ៌​កំបាំង​ម្នាក់។ គេ​ថត​បាន Justin ចាក​ចេញ​ពី​ហាង​បាយ Il Pastaio restaurant នៅ​ Beverly Hills ជាមួយ​នឹង​ស្នាម​ញញឹម​ពិតៗ​នៅ​ថ្ងៃ​បន្ទាប់​ពី​ការ​ណាត់​ជួប គឺ​ថ្ងៃ​ទី ២៩ ខែ សីហា។ ការ​ណាត់​ជួប​ជាមួយ​ស្រី​ស្អាត​នោះ ប្រាកដ​ជា​ប្រព្រឹត្ត​ទៅ​រលូន​ហើយ។  មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គេ​ក៏​​ឃើញ​នៅ Peppermint Club នៅ​ទីក្រុង Los Angeles ទៀត​​នៅ​ថ្ងៃ​ដដែល​នោះ។

រូបថត​ដែល​គេ​ថត​បាន​ពេល​ពួកគេ​ញ៉ាំ​អាហារ​ពេល​ល្ងាច គឺ​ព្រាលៗ ប៉ុន្តែ យើង​អាច​ឃើញ​ Justin អោន​យ៉ាង​ជិត​មនុស្ស​ស្រី​ម្នាក់​នោះ ហើយ​មើល​អ្វី​មួយ​លើ​ទូរស័ព្ទ​របស់​នាង។ ហាង​បាយ​នេះ​ធ្វើ​តាម​​លក្ខណៈ​ទសវត្ស​ទី៦០ ដោយ​ប្រើ​ពន្លឺ​ភ្លើង​ទៀន ដែល​ផ្ដល់​នៅ​បរិយាកាស​រ៉ូមែនទិក​ខ្លាំង​ណាស់។ ស្រី​ម្នាក់​នោះ មាន​ស្នាម​ញញឹម​ស្រស់​ស្រាយ​បំផុត​នៅ​ពេល​ដើរ​លេង​ជាមួយ​នឹង  Justin។ ដូច្នេះ វា​អាច​ស​បញ្ជាក់​យ៉ាង​ច្បាស់​ថា Justin Bieber មិន​ខ្វាយ​ខ្វល់​ពី​រឿង Selena ត្រូវ​គេ Hack បង្ហោះ​រូប​ស្រាត​របស់​ខ្លួន​សោះ​ឡើយ៕

ប្រភព៖ Hollywoodlife   ប្រែសម្រួល៖ លី សុគន្ធី

អត្ថបទពេញនិយម