Justin Bieber បណ្ដើរ​សង្សារ​ថ្មី​ប៉ះ​សង្សារ​ចាស់​២រូប​​ចូល​វិហារ​យេស៊ូដែរ!

  • 2017-10-06 02:41:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​នេះ​ Justin Bieber បាន​ត្រូវ​គេ​ប្រទះ​ឃើញ​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រះ​វិហារ​យេស៊ូ​ដែល​ខ្លួន​ធ្លាប់​តែ​ទៅ​រាល់​ដង​នៅ​តំបន់​ Los Angeles​ ប៉ុន្តែ​ពេល​នេះ​បាន​នាំ​មិត្ត​ស្រី​ថ្មី Paula Paulin ទៅ​ជាមួយ​ដែរ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ គ្រាន់​តែ​អ្នក​ទាំង​ពីរ​មក​ដល់ សង្សារ​ចាស់ៗ​របស់ Justin គឺ​ Kourtney Kardashian និង Hailey Baldwin ក៏​ស្រាប់​តែ​បង្ហាញ​ខ្លួន​នៅ​ទី​នោះ​ដែរ។

Kourtney Kardashian
Hailey Baldwin

​​តារា​ចម្រៀង​វ័យ ២៣​ ឆ្នាំ​រូប​នេះ​​កំពុង​តែ​បម្រើ​សេវា​កម្ម​របស់​ព្រះ​វិហារ ក្នុង​សប្ដាហ៍​ទី​២​ ជាមួយ​សង្សារ​ស្រី​ដែល​ជា​តារា​សម្ដែង​វ័យ​ ២៦ ឆ្នាំ​ ដោយ​សង្កេត​ឃើញ​ថា​កាន់​មួក​ជា​ច្រើន​មិន​ដឹង​ថា​ជា​យក​ទៅ​ធ្វើ​អ្វី​ទៅ​ក្នុង​ព្រះ​វិហារ​នោះ។ អ្នក​ទាំង​ពីរ​បាន​មក​ដល់​ទីតាំង​វិហារ​នោះ​ដោយ​ជិះ​រថយន្ត​ G-Wagon របស់​ Justin Bieber៕

Paula Paulin

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ