ក្រុមអ្នកមានផ្ទះជួលនៅតំបន់ Beverly Hills រួមដៃគ្នាមិនជួលផ្ទះឲ្យ Justin Beiber
- 2017-10-04 06:20:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមអ្នកមានផ្ទះជួលនៅតំបន់ Beverly Hills រួមដៃគ្នាមិនជួលផ្ទះឲ្យ Justin Beiber
ចន្លោះមិនឃើញ
តារាចម្រៀង Justin Beiber ទើបតែត្រូវគេរាយការណ៍ថា ចង់ជួលផ្ទះនៅតំបន់ Beverly Hills ដែលជាតំបន់តារាហូលីវូដល្បីៗជាច្រើនស្នាក់នៅ ប៉ុន្តែមិនមានអ្នកណាម្នាក់អនុញ្ញាតឲ្យតារារូបនេះជួលឡើយ។
បណ្ដាអ្នកកាន់កាប់ផ្ទះជួលនៅតំបន់ក្បែរ Los Angeles នេះសុទ្ធតែមិនចង់ឲ្យ Bieber ជួលផ្ទះគេទាំងអស់ ដល់ថ្នាក់រួមដៃគ្នាមិនផ្ដល់កន្លែងឲ្យតារារូបនេះស្នាក់នៅតែម្ដង។ ទោះបីជាម្ចាស់បទ "Sorry” រូបនេះផ្ដល់ថ្លៃឈ្នួល ១០ម៉ឺនដុល្លារក្នុងមួយខែក៏ដោយ ក៏ពួកគេមិនព្រមដែរ ព្រោះទឹកប្រាក់នេះអាចនឹងមិនគ្រប់សម្រាប់ជួលជុលផ្ទះដោយសារ Justin ធ្វើឲ្យខូចខាតក្រោយជួលនោះឡើយ។
ម៉្យាងវិញទៀតដោយសារ Bieber បង្ករឲ្យមានបញ្ហាផ្សេងៗធ្វើឲ្យប្រជាជននៅទីនោះ មិនពេញចិត្តតារារូបនេះទាល់តែសោះ ជាពិសេសតែងតែប្រារព្ធពិធីជប់លៀងរំខានអ្នកជិតខាង ព្រមទាំងគប់ពងមាន់ដាក់អ្នកផ្ទះជិតខាងប្រសិនបើម្ចាស់ផ្ទះនោះប្ដឹងប៉ូលិសនៅពេលខ្លួនបង្ករសំឡេងរំខានម្ដងៗទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ Justin ក៏ធ្លាប់មានប្រវត្តិមិនល្អជាច្រើនដូចជា ធ្លាប់ត្រូវប៉ូលិសចាប់ឃុំខ្លួន ធ្លាប់បង្កគ្រោះថ្នាក់ដោយបើកបរពេលស្រវឹងជាដើម។ ទោះបីជាតារារូបនេះព្យាយាមផ្លាស់ប្ដូរខ្លួន ដូចជាចំណាយពេលជាច្រើន នៅព្រះវិហារយេស៊ូក៏ដោយ ក៏ម្ចាស់ផ្ទះនៅតំបន់នេះនៅតែមិនទុកចិត្តដដែល។
នេះមិនមែនជាលើកទី១ទេ ដែល Justin ត្រូវគេបំបិទសិទ្ធនោះ ថ្មីៗប្រទេសចិន និងប្រទេសអាហ្សង់ទីន សុទ្ធតែហាមតារារូបនេះមិនឲ្យចូលទៅសម្ដែងក្នុងប្រទេសខ្លួន៕
អានអត្ថបទ៖
មិនធម្មតាទេ គិតត្រឹមនេះ Justin Bieber ធ្លាប់ទាក់ទង៣៥នាក់រួចមកហើយ!
Justin Bieber និង The Weeknd នៅឯណាពេល Selena ចូលពេទ្យវះកាត់?
បាក់ចង្កេះ! បើដឹងពីម៉ូដទូរស័ព្ទ Justin Bieber ប្រើប្រាស់ពេលនេះ