រំភើប​! តួ​ស្រី​រឿង​ "Titanic” នឹង​បង្ហាញ​ខ្លួន​ក្នុង​រឿង "Avartar” វគ្គ​ថ្មីជាតួអង្គអស្ចារ្យ​១

  • 2017-10-05 23:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​អូស្ការ​​អ្នក​ស្រី Kat Winselt ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​សម្ដែង​ក្នុង​រឿង​ “Avatar” វគ្គ​ថ្មី​របស់​អ្នក​ដឹក​នាំ​រឿង​ James Cameron ជា​ផ្លូវ​ការ​ហើយ។

បន្ទាប់​ពី​ត្រូវ​រៀប​ចំ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​ភាព​យន្ដ​រក​ចំណូល​បាន​កប់​ក្ដោង​ដែល​បញ្ចេញ​កាល​ពី​ឆ្នាំ ២០០៩ ត្រូវ​បាន​ចាប់​ផ្ដើម​ថត​វគ្គ​ថ្មី​ហើយ​ សម្រាប់​បញ្ចាំង​នៅ​ឆ្នាំ ២០២០ ចូលរួម​ដោយ​តារា​សម្ដែង​ល្បីៗ​ជា​ច្រើន​រូប​ដូច​ជា Sam Worthington, Zoe Saldana, Sigourney Weaver, និង Stephen Lang ​ដែល​បាន​សម្ដែង​កាល​ពី​វគ្គ​ដំបូង សុទ្ធ​តែ​ត្រលប់​មក​វិញ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ក៏​មាន​តួអង្គ​ថ្មីៗ​មួយ​ចំនួន​នឹង​ចូល​រួម​បង្ហាញ​ខ្លួន​ក្នុង​វគ្គ​ថ្មី​នេះ​ផង​ដែរ។ តារា​ក្មេង​ៗ​ដែល​នឹង​សម្ដែង​ជា​កូនៗ​របស់​ពួក​ Na'vi ដូច​ជា Cliff Curtis និង Oona Chaplin ជា​ដើម។ លើស​ពី​នេះ​ទៅ​ទៀត​​លោក Cameron ក៏​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​តារា​ល្បី​ៗ​លំដាប់​ A ជា​ច្រើន​មុន​នឹង​ចាប់​ផ្ដើម​ថត​ ដូច​ជា​លោក Josh Brolin ជា​ដើម​ប៉ុន្ដែ​បរាជ័យ។ ទី​បំផុត​លោក​ក៏​បាន​នាំ​តារា​ជើង​ចាស់​ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​លោក​កាល​ពី​រឿង "Titatic” មក​ចូល​រួម​សម្ដែង​។

បើ​យោង​ទៅ​តាម​សារព័ត៌មាន​ Deadline តួអង្គ​ដែល​នាង​ត្រូវ​សម្ដែង​គឺ​ជា​តួអង្គ Ronal ប៉ុន្ដែ​មិន​ទាន់​ច្បាស់​ថា​នាង​ជា​ជន​ជាតិ​ Na'vi ឫជា​មនុស្ស​ធម្មតា​នៅ​ឡើយ​ទេ៕

អាន​អត្ថបទ៖

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី