ពិសេសណាស់! The Powerpuff Girls មានសមាជិកថ្មី ១ទៀតហើយ
- សុក្រ, 22 កញ្ញា 2017 03:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិសេសណាស់! The Powerpuff Girls មានសមាជិកថ្មី ១ទៀតហើយ
ចន្លោះមិនឃើញ
ភាពយន្តគំនូរជីវចល The Powerpuff Girls បានណែនាំសមាជិកថ្មីរបស់ខ្លួនមួយទៀតហើយ កាលពីពេលថ្មីៗនេះ បន្ថែមលើសមាជិកដែលមានស្រាប់ ៣នាក់ផ្សេងទៀត។
សមាជិកថ្មីទី ៤នេះ ឈ្មោះ Bliss មានពណ៌សម្គាល់ ពណ៌ស្វាយ ជាមួយសក់ពណ៌ផ្ទៃមេឃបែកបៃតងវែងអន្លាយ។ បងស្រីធំរបស់ Blossom, Bubbles និង Buttercup មួយនេះ ក៏មានកម្លាំងមិនចាញ់ប្អូនៗដែរ ទាំងហោះហើរ បំបាំងខ្លួន និងយុទ្ធសិល្ប៍ច្រើនទៀត សុទ្ធតែមានពេញខ្លួនជាពិសេស។
Bliss បានបង្ហាញខ្លួនលើកដំបូងកាលពីថ្ងៃអាទិត្យទី ១៧ ខែកញ្ញា លើប៉ុស្តិ៍ទូរទស្សន៍តុក្កតាដ៏ល្បីទូទាំងពិភពលោក Cartoon Network ក្នុងវគ្គមួយចំនួនរបស់ The Powerpuff Girls រដូវកាលថ្មី គឺ «The Power of Four»។
ក្រឡេកទៅក្រោយបន្តិច ប្រិយមិត្តភាគច្រើនប្រាកដជានៅចាំមិនភ្លេចទេខ្សែភាពយន្តតុក្កតាមួយនេះ។ វាត្រូវបានបង្កើតឡើងដោយលោក Craig McCraken ហើយបានបង្ហាញខ្លួនលើបុស្តិ៍ទូរទស្សន៍ Cartoon Network ពីឆ្នាំ ១៩៩៨ ដល់ ២០០៥។
រឿងនេះមានការគាំទ្រជាខ្លាំង ពីសំណាក់មនុស្សម្នាជាច្រើនជុំវិញពិភពលោក ជាពិសេសកុមារា-កុមារី។ បាត់មុខមួយរយៈ ពេលនេះវាបានវិលមកវិញសាជាថ្មី ហើយមតិជាច្រើនលើកឡើងថា រដូវកាលថ្មីនេះ នឹងមានការគាំទ្រមិនចាញ់រដូវកាលចាស់ឡើយ៕