“Mother” និង “American Assasin” បង្ហាញ​ខ្លួន​ក្នុង​តារាង​ Box Office សប្ដាហ៍​ថ្មី​

  • 2017-09-18 05:04:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pennywise នៅ​តែ​មាន​សមត្ថភាព​ដណ្ដើម​យក​តំណែង​​​លេខ​១​ Box Office ក្នុង​សប្ដាហ៍​ថ្មី​នេះ​ ដោយ​រក​ចំណូល​បាន​យ៉ាង​ច្រើន។

ដូច​ដែល​កាល​បាន​គ្រោង​ទុក​ "It” រក​ចំណូល​បាន​ដល់​ទៅ ៦០​លាន​ដុល្លារ​ឯ​ណោះ​សម្រាប់​សប្ដាហ៍​ទី​២។ បើ​ប្រៀប​ធៀប​នឹង​សប្ដាហ៍​មុន​ ចំណូល​រក​បាន​​ចំពោះ​ភាពយន្ត​នេះ​គឺ​ធ្លាក់​ចុះ​ ៥១.៤​ភាគរយ​​ ក៏​ប៉ុន្តែ​នៅ​តែ​អាច​រក្សា​តំណែង​កំពូល​ ដោយ​សារ​រឿង​ថ្មី​ៗ​មិន​មាន​លទ្ធភាព​ដណ្ដើម​បាន។ គិត​ត្រឹម​ពេល​នេះ "It” រក​ចំណូល​បាន​ ២១៨,៧លាន​ដុល្លារ​​ទូទាំង​ពិភពលោក​ ហើយ​ជា​រឿង​ទី​៨​ ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ក្នុង​ឆ្នាំ​នេះ។

ចាប់​ផ្ដើម​ដាក់​បញ្ចាំង​សប្ដាហ៍​នេះ​គឺ "American Assasin” ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ រកចំណូល​បាន ១៤,៨​លាន​ដុល្លារ​រយៈ​ពេល​៣​ថ្ងៃ​ដំបូង។ ភាពយន្ត​បែប​ Action/Thriller នេះ​បាន​ដក​ស្រង់​ចេញ​ពីសៀវភៅ​ដែល​លក់​ដាច់​បំផុត​ ប៉ុន្តែ​នៅ​តែ​មិន​អាច​ធ្វើ​ឲ្យ​មាន​ភាព​ជោគជ័យ​ខ្លាំង​នៅ​លើ Box Office។ អ្នក​វិភាគ​រឿង​បាន​និយាយ​ថា​ រឿង​នេះ​មិន​សូវ​ជា​ផ្ដល់​នូវ​អ្វី​ថ្មី​ច្រើន​សម្រាប់​វិស័យ​ភាពយន្ត​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត​ដោយ​សារ​តែ​ថ្ងៃ​ដាក់​បញ្ចាំង​នេះ​ចំ​ជាមួយ​សប្ដាហ៍​របស់​រឿង "It” ទៀត​នោះ​ ធ្វើ​ឲ្យ​រឿង​នេះ​មិន​មាន​លទ្ធភាព​ទទួល​បាន​តំណែង​លេខ​១។

​ចំណាត់​ថ្នាក់​លេខ​៣​ក៏​បាន​ទៅ​លើ​ភាពយន្ត​ចំណូល​ថ្មី​ដែរ​គឺ​រឿង "Mother!” ដែល​ជា​ស្នាដៃ​ថ្មី​របស់​អ្នក​និពន្ធ​និង​ដឹក​នាំ​រឿង​ល្បី​ឈ្មោះ Darren Aronofsky។​ រឿង​នេះ​រក​ចំណូល​បាន​ ៧,៥លាន​ដុល្លារ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ដំបូង​។ វា​គឺ​ជា​រឿង​មួយ​ដែល​ពិបាក​នឹង​ប៉ាន់​ស្មាន​ដោយ​សារ​តែ​បណ្ដា​អ្នក​វិភាគ​រឿង​ល្បី​ៗ​ពេញ​ចិត្ត​រឿង​នេះ​ ប៉ុន្តែ​អ្នក​ទៅ​ទស្សនា​នៅ​តាម​រោង​កុន​ធម្មតា​ភាគ​ច្រើន​មិន​ពេញ​ចិត្ត​ទេ។ នេះ​អាច​ដោយ​សារ​តែ​រឿង​ "Mother!” នេះ​បង្កប់​នូវ​អាថ៌កំបាំង​ និង​ការ​ប្រៀប​ធៀប​ជា​ច្រើន​ ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ភាគ​ច្រើន​ឈឺ​ក្បាល​ និង​មិន​យល់​ពី​សាច់​រឿង​នេះ​ទាល់​តែ​សោះ​។ មូល​ហេតុ​មួយ​ទៀត​គឺ​អាច​ដោយ​សារ​តែ​បណ្ដា​អ្នក​ទស្សនា​រឿង​ស្មាន​ថា​រឿង​នេះ​ គឺ​ជា​រឿង​បែប​រន្ធត់​ធម្មតា​ ប៉ុន្តែ​អ្វី​ដែល​ពួក​គេ​បាន​គិត​គឺ​ខុស​ទាំង​ស្រុង។

ចំណាត់​ថ្នាក់​លេខ​៤​គឺ​បាន​ទៅ​លើ​ភាពយន្ត Home Again ជាមួយ​ទឹក​ប្រាក់ ៥,៣លាន​ដុល្លារ​ ខណៈ​ដែល "The Hitman's Bodyguard” រក​ចំណូល​បាន ៣,៥លាន​ដុល្លារ​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៥។

“Annabelle: Creation” ជាប់​ចំណាត់​ថ្នាក់​លេខ​៦​ រកប្រាក់​ចំណូល​បាន ២,៦​លាន​ដុល្លារ។ ភាពយន្ត​នេះ​រក​ចំណូល​បាន ៩៩,៩លាន​ដុល្លារ​ហើយ​នៅ​សហរដ្ឋអាមេរិក។

ភាពយន្ត​ចំណាត់​ថ្នាក់​លេខ​ ៧​ គឺ "Wind River” រក​ចំណូល​បាន ២,៥​លាន​ដុល្លារ​ ធ្វើ​ឲ្យ​ចំណូល​សរុប​សម្រាប់​រឿង​នេះ​គឺ ២៩,១លាន​ដុល្លារ។

“Leap!” ជាប់​ចំណាត់​ថ្នាក់​លេខ​៨​ រកចំណូលបាន​ ២,១​លាន​ដុល្លារ ហើយ​ "Spider-Man: Homecoming” ទទួល​បាន​លេខ​៩​ រកប្រាក់បាន១,៨លាន​ដុល្លារ។

រឿង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១០​គឺ "Dunkirk” រក​បាន​ ១,៣​លាន​ដុល្លារ៕

បណ្ដា​ Trailer ភាព​យន្ត​ចំណូល​ថ្មី៖

អាន​អត្ថបទ៖

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី