Box Office សប្ដាហ៍នេះរកបានចំណូលតិចបំផុតមិននឹកស្មានដល់
- 2017-09-04 03:02:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Box Office សប្ដាហ៍នេះរកបានចំណូលតិចបំផុតមិននឹកស្មានដល់
ចន្លោះមិនឃើញ
Box Office ចុងសប្ដាហ៍នេះដែលត្រូវនឹងថ្ងៃ Labour Day នៅសហរដ្ឋអាមេរិកគឺរកចំណូលបានតិចបំផុតគិតតាំងពីឆ្នាំ ១៩៩៩។ នេះគឺដោយសារតែភាពយន្តថ្មីៗដែលត្រៀមបញ្ចេញសម្រាប់រដូវក្ដៅគឺភាគច្រើនមិនសូវទទួលបានភាពជោគជ័យឫក៏បរាជ័យទាំងស្រុង។
កត្តាដ៏ធំបំផុតចំពោះចំណូលដ៏តិចបែបនេះគឺ ស្ទូឌីយោធំៗសុទ្ធតែមិនបានបញ្ចេញរឿងដែលធានាថានឹងទទួលបានជោគជ័យលើ Box Office។ ចំពោះចំណូលសរុបរឿងទាំង១០ក្នុងសប្ដាហ៍នេះវិញគឺរកបានមិនដល់១០០លានដុល្លារផង។ បើយោងទៅតាមសារព័ត៌មាន The Wrap ចំណូលក្នុងសប្ដាហ៍ Labor Day គឺត្រូវស្ថិតនៅចន្លោះ ៩០ទៅ១០០លានដុល្លារ ប៉ុន្តែសប្ដាហ៍នេះរកចំណូលមិនដល់ចំនួននេះទេ។
ចំនួនប្រាក់ចំណូលសរុបសប្ដាហ៍នេះគឺរកបានតែ ៤៧,៨លានដុល្លារតែប៉ុណ្ណោះ។ រឿង "Hitman's Bodyguard” រក្សាដំណែងលេខ១ដោយរកចំណូលបាន ១០,៣លានដុល្លារ ក្នុងសប្ដាហ៍ទី៣ ហើយចំណូលសរុបគឺ ៥៤,៩លានដុល្លារគិតតែនៅសហរដ្ឋអាមេរិក។
ចំណែកឯភាពយន្តចំណាត់ថ្នាក់លេខ២គឺ "Annabell: Creation” ចំពោះទឹកប្រាក់ ៧,៣លានដុល្លារ ដែលប្រាក់ចំណូលសរុបគឺ ៨៩លានដុល្លារបន្ទាប់ពីបញ្ចេញបាន៤សប្ដាហ៍។
រឿង "Wind River” និង "Ballerina” ឫ "Leap!” ជារឿងចំណាត់ថ្នាក់លេខ៣និងលេខ៤ចំពោះទឹកប្រាក់ ៥,៩លានដុល្លារនិង ៤,៩លានដុល្លារ។
“Logan Lucky” រកចំណូលបាន ៤,៤លានដុល្លារតែប៉ុណ្ណោះក្នុងសប្ដាហ៍ទី៣ ជាប់ចំណាត់ថ្នាក់លេខ៥។
“Dunkirk” និង "Spider-Man: Homecoming” នៅតែមានលទ្ធភាពជាប់នៅតារាងកំពូលរឿងទាំង១០ទោះបីជាបានដាក់បញ្ចាំងច្រើនសប្ដាហ៍ហើយក៏ដោយ។ ចំពោះចំណូល ៤,១លានដុល្លារនិង ៣,៧លានដុល្លារ "Dunkirk” គ្រងតំណែងលេខ៦ ចំណែកឯ "Spider-Man: Homecoming” ជាប់ចំណាត់លេខ ៧។
រឿង "The Emoji Movie” ជាប់ចំណាត់លេខ៨ ចំពោះទឹកប្រាក់ ២,៥លានដុល្លារ ឯរឿង "Despicable Me 3” ជាប់ចំណាត់លេខ៩ចំពោះទឹកប្រាក់ ២,៤លានដុល្លារ។ រឿងទី១០ដែលបិទតារាងគឺរឿង "Girls Trip” ចំពោះទឹកប្រាក់ ២,៣លានដុល្លារ។
ចំពោះសប្ដាហ៍នេះមិនមានរឿងថ្មីណាមានលទ្ធភាពចូលតារាងរឿងទាំង១០ រកចំណូលបានច្រើនជាងគេឡើយ៕
អានអត្ថបទ៖
លទ្ធផល Box Office សប្ដាហ៍ចុងក្រោយខែសីហា ប្រាក់ចំណូលធ្លាក់យ៉ាងគំហុក
ភាពយន្តកំប្លែង The Hitman's Bodyguard ដណ្ដើមបានលេខ១ Box Office សប្ដាហ៍ថ្មី
បណ្ដាឈុតឆាកក្នុងរឿងទាំង១១ ដែលប្រើបច្ចេកទេសថតកុំព្យូទ័របានល្អបំផុត