បណ្ដាឈុតឆាកក្នុងរឿងទាំង១១ ដែលប្រើបច្ចេកទេសថតកុំព្យូទ័របានល្អបំផុត
- 2017-08-21 09:46:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ដាឈុតឆាកក្នុងរឿងទាំង១១ ដែលប្រើបច្ចេកទេសថតកុំព្យូទ័របានល្អបំផុត
ចន្លោះមិនឃើញ
ដើម្បីបង្កើតភាពយន្តឲ្យបានល្អមួយទាមទារ ការប្រើប្រាស់មធ្យោបាយថត និងល្បិចផ្សេងៗជាច្រើន ដែលក្នុងនោះមានទាំងការប្រើប្រាស់បច្ចេកទេសកុំព្យូទ័រផងដែរ។ សម្រាប់ឈុតឆាកក្នុងរឿងខ្លះៗ មើលទៅគឺដូចជាកើតឡើងពិតៗ អីចឹង។
ហើយនេះជាឧទាហរណ៍ឈុតឆាកពីក្នុងរឿងទាំង១១ដែលប្រើបច្ចេកទេសកុំព្យូទ័របានល្អខ្លាំង៖
១. រឿង "Blood Diamond” ឆ្នាំ ២០០៦
ក្នុងឈុតឆាកនេះតារាសម្ដែង Jennifer Connelly ត្រូវសម្ដែងក្នុងឈុតឆាកដែលនាងនិយាយទូរស័ព្ទជាមួយមិត្តភ័ក្ដិដែលជិតស្លាប់។ ដើម្បីឲ្យឈុតឆាកនេះកាន់តែល្អ សមាជិកក្រុមថតរឿងបានសម្រេចចិត្តកែច្នៃបន្ថែមទឹកភ្នែកទៅលើផ្ទៃមុខនាង ដើម្បីឲ្យការសម្ដែងមើលទៅកាន់តែសាកសម។
២. រឿង "Forrest Gump” ឆ្នាំ ១៩៩៤
ចំពោះឈុតឆាកដែលយើងបានឃើញក្នុងរូបភាពនេះ គឺជាឈុតឆាកដែលស្លាបមាន់មួយស្រាប់តែហោះហើរមកកាន់ជើងរបស់លោក Forrest Gump ក៏ប៉ុន្តែនោះមិនមែនជាស្លាបមាន់ពិតប្រាកដទេ គឺធ្វើដោយបច្ចេកទេសកុំព្យូទ័រទៅវិញទេ។
៣. រឿង “Die Hard with a Vengeance” ឆ្នាំ ១៩៩៥
សម្រាប់ឈុតមួយដែលតម្រូវឲ្យតួឯកសម្ដែងដោយលោក Bruce Willis កាន់ក្ដារមួយសរសេរថា "I hate niggers” មានន័យថា "ខ្ញុំស្អប់ជនស្បែកខ្មៅ" នៅតំបន់ Harlem ក្រុង New York។ ដោយសារតែភ័យខ្លាច និងជៀសវាងមានការយល់ច្រឡំពីសំណាក់ប្រជាជនដែលរស់នៅតំបន់នោះ ឈុតនោះលោក Bruce Willis បានកាន់តែក្ដារទទេតែប៉ុណ្ណោះ ដោយពាក្យ "I hate niggers” នោះត្រូវបញ្ចូលដោយកុំព្យូទ័រវិញ។
៤. រឿង “Black Swan” ឆ្នាំ ២០១០
ក្នុងឈុតមួយដែលតម្រូវឲ្យតួឯកសម្ដែងដោយ Natalie Portman ស្រមើស្រមៃដោយយល់ថាខ្លួនឯងបានប្រែកាយទៅជាសត្វហង្សពណ៌ខ្មៅ។ ឈុតឆាកនោះត្រូវគេទទួលស្គាល់ថាដូចជាកើតឡើងពិតប្រាកដខ្លាំង ប៉ុន្តែគ្រប់យ៉ាងសុទ្ធតែបានគូសវាសនិងកែច្នៃដោយប្រើកុំព្យូទ័រទាំងអស់។
៥. រឿង "A Beautiful Mind” ឆ្នាំ ២០០១
ខណៈពេលដំណើរការថតរឿង ដើម្បីធានាឲ្យដំណើរការថតរឿងមានសុវត្ថិភាព ក្នុងកន្លែងមួយដែលតម្រូវឲ្យតួអង្គ John Nash (សម្ដែងដោយ Russel Crowe) ប៊ិះតែនឹងធ្វើឲ្យទារកម្នាក់លង់ទឹក។ ដើម្បីថតឈុតនេះ ឈុតឆាក២ផ្សេងគ្នាគឺត្រូវបានថតដោយដាច់ដោយឡែកពីគ្នា ដោយឈុតមួយគឺគ្រាន់តែថតអាងទឹកដែលមានទឹកប៉ុន្តែមិនមានទារក ចំណែកឯឈុតមួយទៀតគឺមានទារកប៉ុន្តែមិនមែនទឹកក្នុងអាង។ ចំពោះលទ្ធផលដែលទទួលបានវិញគឺពិតជាល្អមិននឹកស្មាន ដែលអាចឲ្យអ្នកព្រឺសម្បុរ។
៦ . រឿង "The Wolf of Wall Street” ឆ្នាំ ២០១៣
ក្នុងឈុតមួយដែលបង្ហាញសត្វតោនៅក្នុង Office ជាមួយមនុស្សជុំវិញនោះមិនមែនជាការងាយស្រួលទេ។ ជាក់ស្ដែងសម្រាប់ឈុតឆាកត្រង់នេះ សត្វតោនេះត្រូវបានគេថតនៅកន្លែងផ្សេងដាច់ដោយឡែកទើបយកច្នៃដាក់បញ្ចូលជាមួយនឹងឈុតឆាកដែលមានមនុស្សនៅជុំវិញ។
៧. រឿង "Dark Shadows” ឆ្នាំ ២០១២
ដោយសារតែអ្នកដឹកនាំរឿងលោក Tim Burton ចង់ឲ្យតួអង្គក្នុងរឿងដែលលោកដឹកនាំរឿងកាន់តែដូចការពិតខ្លាំង តួអង្គសម្ដែងដោយលោក Johnny Depp ត្រូវបានគេប្រើប្រាស់បច្ចេកទេសកុំព្យូទ័រកែច្នៃដែលមើលទៅដូចជាព្រាយជញ្ជក់ឈាមពិតៗអីចឹង។
៨. រឿង "Brokeback Mountain” ឆ្នាំ ២០០៥
យោងទៅតាមអ្នកដឹកនាំរឿងលោក Ang Lee សម្រាប់ឈុតមួយដែលមានរួមបញ្ចូលសត្វចៀមគឺមានការលំបាកខ្លាំង។ ក្រុមរៀបចំថតរឿងមានលទ្ធភាពរកចៀមបានតែ៧០០ប៉ុណ្ណោះខណៈដែលចំនួនចៀមសរុបគឺ ២៥០០ក្បាល។ មធ្យោបាយតែមួយគត់គឺមានតែបញ្ចូលសត្វចៀមដែលត្រូវការតាមបច្ចេកទេសកុំព្យូទ័រ។
៩. រឿង "Birdman” ឆ្នាំ ២០១៤
សម្រាប់ឈុតឆាកមួយដែលមានបញ្ហាពេលយកមកកាត់បញ្ចូលគ្នា ដោយសារតែការប្រើប្រាស់កាមេរ៉ាថតមិនបានល្អ ជាហេតុធ្វើឲ្យមានបញ្ហាពន្លឺជះមិនបានត្រឹមត្រូវ។ ដូច្នេះទើបគេបានដោះស្រាយដោយប្រើកុំព្យូទ័រកែច្នៃរាល់ចំណុច និងឈុតឆាកដែលថតមិនបានល្អ ព្រមទាំងបន្ថែមភាពស្រស់ស្អាតឲ្យតួសម្ដែងជាមួយនឹងបច្ចេកទេសពន្លឺយ៉ាងល្អទៀតផង។
១០. រឿង “The Social Network” ឆ្នាំ ២០១០
មនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ទេថា តួអង្គបងប្អូនភ្លោះ Winklevoss គឺបានសម្ដែងដោយតួអង្គតែម្នាក់ប៉ុណ្ណោះដែលជាតារាសម្ដែង Armie Hammer។ តាមពិតឈុតឆាកនេះគឺអាចនឹងថតបានងាយស្រួលបំផុតដោយគ្រាន់តែជ្រើសរើសបងប្អូនភ្លោះពិតប្រាកដមកថត ប៉ុន្តែអ្នកដឹកនាំរឿងលោក David Finch នៅតែចង់បានលោក Armie Hammer ឲ្យមកសម្ដែងជាតួអង្គនេះ។ ដើម្បីថតឈុតឆាកនេះបានតារារូបនេះបានសម្ដែងជាមួយនិងតួជំនួសម្នាក់ ដែលក្រោយមកត្រូវកែច្នៃឲ្យមានមុខមាត់ដូចគ្នាតាមកុំព្យូទ័រ។
១១. រឿង "Captain America: The First Avenger” ឆ្នាំ ២០១១
ដើម្បីថតរឿងនេះបាន តារាសម្ដែង Chris Evans បានត្រូវគេកែច្នៃដោយប្រើប្រព័ន្ធកុំព្យូទ័រយ៉ាងច្រើន។ ជាមួយនឹងរូបរាងដ៏មាំមួន និងសាច់ដុំធំរបស់លោក ត្រូវបានជំនួសជាតួអង្គស្គមស្គាំងទៅវិញ។ ជាដំបូងគេបានប្រើប្រាស់តួជំនួសម្នាក់ប៉ុន្តែវិធីសាស្ត្រនោះមិនបានទទួលបានផលល្អ ដោយសារគេត្រូវការចលនារបស់តួអង្គតែម្នាក់។ ដូច្នេះហើយទើបគេផ្លាស់ប្ដូរវិធីសាស្ត្រថតដោយប្រើកាមេរ៉ាពីជ្រុងដល់ទៅ៤ ដើម្បីឲ្យងាយស្រួលកែច្នៃតាមកុំព្យូទ័រ៕
ចុចអានអត្ថបទ៖
នឹកស្មានមិនដល់! តារាហូលីវូដ៨រូបស្លាប់ពេលថតរឿង ត្រូវជំនួសដោយ..
វីដេអូស្ដែងៗ តារាសម្ដែង Tom Cruise លោតបុកជញ្ជាំងបាក់ឆ្អឹង មើលហើយស្រៀវជំនួស
ភាពយន្តកំប្លែង The Hitman's Bodyguard ដណ្ដើមបានលេខ១ Box Office សប្ដាហ៍ថ្មី