ភាពយន្តកំប្លែង “The Hitman's Bodyguard” ដណ្ដើមបានលេខ១ Box Office សប្ដាហ៍ថ្មី
- 2017-08-21 03:53:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តកំប្លែង “The Hitman's Bodyguard” ដណ្ដើមបានលេខ១ Box Office សប្ដាហ៍ថ្មី
ចន្លោះមិនឃើញ
សម្រាប់សប្ដាហ៍ជិតចុងរដូវក្ដៅនេះ ភាពយន្តដែលសម្ដែងដោយតារាល្បីលំដាប់កំពូល (A-List) ពីររូបបានដណ្ដើមយកដំណែងលេខ១បានសម្រេច។
ភាពយន្តជាប់ចំណាត់ថ្នាក់លេខ១ Box Office គឺបានទៅលើរឿង "The Hitman's Bodyguard” សម្ដែងដោយតារាល្បីពីររូប គឺ Ryan Reynolds និង Samuel L. Jackson។ គ្រាន់តែបីថ្ងៃដំបូងប៉ុណ្ណោះក្រោយដាក់បញ្ចាំង រឿងនេះអាចរកចំណូលបានដល់ទៅ ២១,៦លានដុល្លារឯណោះ ច្រើនជាងការរំពឹងទុកឆ្ងាយ។ ទោះបីជាមិនសូវមានការទទួលស្គាល់ ឫនិយាយពីមាត់មួយពីមាត់មួយច្រើនពីរឿងនេះក៏ដោយ ក៏វត្តមានរបស់តារាល្បី Ryan Reynolds ទាក់ទាញអ្នកទស្សនាឲ្យទៅមើលរឿងនេះបានយ៉ាងច្រើនកុះករ។ ដោយចំណាយដើមទុនតែ ២៩លានដុល្លារ ចំនួនទឹកប្រាក់ដែលទទួលបាននៅ Box Office ពេលនេះគឺពិតជាល្អខ្លាំង ព្រោះសម្រាប់ប៉ុន្មានអាទិត្យទៅមុខទៀតវានឹងអាចរកចំណូលឲ្យផលិតកម្ម Lionsgate បានយ៉ាងច្រើន។
ចំណាត់ថ្នាក់លេខពីរគឺជារឿងដំណែងកំពូលកាលពីសប្ដាហ៍មុន "Annabelle: Creatiion” បន្តរកចំណូលបាន ១៥,៥លានដុល្លារសម្រាប់សប្ដាហ៍ទី២ បើប្រៀបធៀបទៅនឹងសប្ដាហ៍មុនប្រាក់ចំណូលគឺធ្លាក់ចុះ ៥៥.៧ភាគរយ។
ភាពយន្ត “Logan Lucky” ជារឿងលក្ខណៈវាយតប់បាញ់ប្រហារបែបកំប្លែង ទទួលបានចំណាត់ថ្នាក់លេខបី Box Office ចំពោះទឹកប្រាក់ ៨លានដុល្លារតែប៉ុណ្ណោះសម្រាប់បីថ្ងៃដំបូង ទោះបីជាមានការចូលរួមសម្ដែងដោយតារាល្បីៗជាច្រើនដូចជា Channing Tatum, Adam Driver និង Daniel Craig ក៏ដោយ។
“Dunkirk” រកចំណូលបាន ៦,៧លានដុល្លារសម្រាប់សប្ដាហ៍នេះនិងគ្រងដំណែងលេខ៤ ស្របពេលដែល "The Nut Job 2: Nutty by Nature” បានចំណាត់លេខ៥ជាមួយនឹងចំណូល ៥,១លានដុល្លារ។
ចំពោះដំណែងលេខ៧គឺបានទៅរឿង "Spider-Man: Homecoming” ចំពោះទឹកប្រាក់ ៤,២លានដុល្លារ ខណៈដែលទឹកប្រាក់រកបានសរុបសម្រាប់រឿងនេះគឺ ៣១៤លានដុល្លារតែនៅសហរដ្ឋអាមេរិក។
ភាពយន្ត "The Dark Tower” បរាជ័យខ្លាំងលើ Box Office ដែលពេលនេះជាប់ចំណាត់ថ្នាក់លេខ៩សម្រាប់ចំណូលតែ ៣,៧លានដុល្លារតែប៉ុណ្ណោះ។
ភាពយន្តចំណូលថ្មី "Wind River” ទទួលបានចំណាត់លេខ១០ជាមួយនឹងប្រាក់ចំណូល ២លានដុល្លារ៕
នេះជាបណ្ដា Trailer សម្រាប់រឿងចំណូលថ្មី
Trailer សម្រាប់រឿង "The Hitman's Bodyguard”៖
Trailer សម្រាប់រឿង “Logan Lucky”៖
Trailer សម្រាប់រឿង "Wind River”៖
ចុចអានអត្ថបទ៖
Annabelle: Creation បន្លាចអ្នកមើលរហូតបានចំណាត់លេខ១ប្រចាំ Box Office ចុងសប្ដាហ៍នេះ
Emma Stone ដណ្ដើមតំណែង Jennifer Lawrence ជាតារាស្រីរកចំណូលបានច្រើនជាងគេប្រចាំឆ្នាំ!