“Annabelle: Creation” បន្លាច​អ្នក​មើល​រហូត​បាន​ចំណាត់​លេខ​១​ប្រចាំ​ Box Office ចុង​សប្ដាហ៍​នេះ

  • 2017-08-14 04:36:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​សប្ដាហ៍​នេះ​ប្រាក់​ចំណូល​ប្រចាំ​សប្ដាហ៍​បាន​កើន​ឡើង​ជា​មធ្យម​ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ប្រាក់​ចំណូល​កាល​ពី​សប្ដាហ៍​មុន​ នេះ​ដោយ​សារ​តែ​វត្ត​មាន​នៃ​ភាព​យន្ត "Annabelle: Creation”។

Poster សម្រាប់​រឿង "Annabelle: Creation"

សម្រាប់​៣​ថ្ងៃ​ដំបូង​ចាប់​ពី​ភាព​យន្ត​នេះ​ដាក់​បញ្ចាំង​ "Annabelle: Creation” អាច​រក​ចំណូល​បាន​ ៣៥​លាន​ដុល្លារ​បាត់​ទៅ​ហើយ​។ ភាព​យន្ត​នេះ​គឺ​ជា​ភាព​យន្ត​និយាយ​ពី​ហេតុ​ការណ៍​ផ្សេងៗ​ដែល​បាន​កើត​ឡើង​មុន​រឿង​ "Annabelle” ដែល​បាន​ដាក់​បញ្ចាំង​កាល​ពី​ឆ្នាំ ២០១៤ ហើយ​ក៏​ទទួល​បាន​ការ​កោត​សរសើរ​និង​ពេញ​ចិត្ត​ជា​ច្រើន​បើ​ធៀប​ទៅ​នឹង​វគ្គ​មុន។

ភាព​យន្ត​នេះ​ដែរ​គឺ​ជា​រឿង​ចុង​ក្រោយ​សម្រាប់​ខ្សែ​រឿង "Conjuring Shared Universe” ដែល​មាន​ដាក់​បញ្ចូល​គ្នា​ទាំង​អស់​ទាំង​ខ្សែ​រឿង "Conjuring” និង​ "Annabelle” ធ្វើ​ឲ្យ​សាច់​រឿង​ទាំង​អស់​គឺ​តែង​តែ​ទាក់​ទង​គ្នា​ជានិច្ច។​

បើ​ប្រៀប​ធៀប​ទៅ​ហ្នឹង​រឿង​ចាស់ៗ​សម្រាប់​បណ្ដា​រឿង​ដែល​ទាក់​ទង​ "Annabelle: Creation” រក​​បាន​ចំណូល​តិច​ជាង​គេ​សម្រាប់​សប្ដាហ៍​ដំបូង​បើ​ប្រៀប​ធៀប​ទៅ​ហ្នឹង​រឿង​ចាស់ៗ​ ក៏​ប៉ុន្ដែ​នេះ​មិន​មែន​ជា​បញ្ហា​នោះ​ទេ​ ដោយ​សារ​រឿង​នេះ​ចំណាយ​ដើម​ទុន​ថត​អស់​តែ​ ១៥​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។​​

ដោយ​គ្រាន់​​តែ​គិត​ពី​ចំណូល​ក្នុង​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ រឿង​នេះ​អាច​រក​បាន​២​ដង​នៃ​ថ្លៃ​ផលិត​ទៅ​ហើយ បើ​គិត​ពី​ចំណូល​សរុប​ទូទាំង​ពិភព​លោក​វិញ​រឿង​នេះ​អាច​រក​បាន​ ៧១​លាន​ដុល្លារ​ឯណោះ។

សម្រាប់​រឿង​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ពីរ​គឺ​រឿង "Dunkirk” ដែល​រក​ចំណូល​បាន​ ១១.៤​លាន​ដុល្លារ​ ធ្វើ​ឲ្យ​ចំណូល​ក្នុង​ស្រុក​សរុប​កើន​ឡើង​ដល់​ ១៥៣,៧លានដុល្លារ។

រឿង "The Nut Job 2: Nutty By Nature” អាច​រក​ចំណូល​បាន​ ៨,៩លាន​ដុល្លារ​សម្រាប់​សប្ដាហ៍​ដំបូង​ ហើយ​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​ចំណូល​នេះ​តិច​ជាង​ការ​រំពឹង​ទុក។

Poster សម្រាប់​រឿង​ "The Nut Job 2: Nutty By Nature”

ចំណែក​ឯ​ភាព​យន្ត​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​៤​គឺ​ជា​រឿង​ដែល​ទទួល​បាន​លេខ​១​កាល​ពី​ចុង​សប្ដាហ៍​មុន​រឿង "The Dark Tower” ជាមួយ​នឹង​ប្រាក់​ចំណូល​ ៧,៨​លាន​ដុល្លារ​​​ ដែល​ថយ​ចុះ​ដល់​ទៅ​៥៨.៩ភាព​រយ​ឯណោះ។

រឿង "The Emoji Movie” ទទួល​បាន​លេខ​៥​ជាមួយ​នឹង​ចំណូល​ ៦,៦លាន​ដុល្លារ​ ខណៈ​ឯ​រឿង​ "Girls Trip” ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៦​ជាមួយ​ចំណូល​ ៦,៥​លាន​ដុល្លារ។

​សម្រាប់​ភាព​យន្ត​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​៧​វិញ​គឺ​រឿង "Spider-Man:Homecoming” ជាមួយ​នឹង​ចំណូល​៦,១​លាន​ដុល្លារ​ ធ្វើ​ឲ្យ​ប្រាក់​ចំណូល​ក្នុង​ស្រុក​សម្រាប់​រឿង​នេះ​គឺ​កើន​ឡើង​ដល់​ ៣០៦,៤​លាន​ដុល្លារ។

រឿង​ "Kidnap” ទទួល​បាន​ចំណូល​ ៥.២​លាន​ដុល្លារ​សម្រាប់​សប្ដាហ៍​ទី​២ ជាប់​ចំណាត់​ថ្នាក់​លេខ​៨។

ចំពោះ​ភាព​យន្ត​ "The Glass Castle” ក៏​ជា​ភាព​យន្ត​ថ្មី​មួយ​ដែរ​ដែល​មាន​វត្ត​មាន​ក្នុង​តារាង​កំពូល​រឿង​ទាំង​១០ ដែល​ទទួល​បាន​ចំណាត់​លេខ​៩​ ចំពោះ​ប្រាក់​ចំណូល​៤,៨លាន​ដុល្លារ។

Poster សម្រាប់​រឿង "Glass Castle"

សម្រាប់​រឿង​ចុង​ក្រោយ​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​១០​គឺ​រឿង "Atomic Blonde” សម្រាប់​ចំណូល​ ៤,៥លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​ក្នុង​ស្រុក​សរុប​សម្រាប់​រឿង​នេះ​កើន​ឡើង​ដល់​ ៤២.៨​លាន​ដុល្លារ៕

នេះ​ជា Trailer សម្រាប់​រឿង "The Nut Job 2: Nutty By Nature”

នេះ​ជា Trailer សម្រាប់​រឿង "The Glass Castle”

ចុច​អាន​អត្ថបទ៖

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី