“The Dark Tower” ជាប់​ចំណាត់​លេខ​១​ក្នុង​​សប្ដាហ៍​ដែល​រក​ប្រាក់​ចំណូល​តិច​បំផុត​ប្រចាំ​រដូវ​ក្ដៅ​នេះ!

  • 2017-08-08 04:54:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ចុង​សប្ដាហ៍​មុន​នេះ គឺ​ជា​សប្ដាហ៍​មួយ​ដែល​ប្រាក់​ចំណូល​ Box Office ​រក​បាន​​​តិច​បំផុត​​សម្រាប់​រដូវ​ក្ដៅ​ឆ្នាំ​នេះ ដោយ​សារ​​តែ​មិន​សូវ​មាន​ភាព​យន្ត​ថ្មី​ៗ​​​ ដែល​មាន​លទ្ធភាព​ចូល​ក្នុង​តារាង​រឿង​អាច​រក​ចំណូល​បាន​​ច្រើន​។

អាន​៖ Atomic Blond និង The Emoji Movie បង្ហាញ​ខ្លួន​ក្នុង​តារាង​ Box Office​!

ភាព​យន្ត​រឿង "The Dark Tower” ជាប់​ចំណាត់​លេខ​១​ជាមួយ​នឹង​ប្រាក់​ចំណូល ១៩,៥​លាន​ដុល្លារ​សម្រាប់​រយៈ​ពេល​បី​ថ្ងៃ​ដំបូង។ ប្រាក់​ចំណូល​នេះ​គឺ​តិច​ជាង​ប្រាក់​ចំណូល​ដែល​គេ​ប៉ាន់ស្មាន​កំណត់​ទុក​គឺ​ប្រហែល​ ២០ទៅ​២៥​លាន​ដុល្លារ សម្រាប់​ចុង​សប្ដាហ៍។ ចំពោះ​មូល​ហេតុ​ដែល​ភាព​យន្ត​នេះ​អាច​រក​ប្រាក់​ចំណូល​តិច​ដូច្នេះ​គឺ​ដោយ​សារ​តែ​មិន​សូវ​មាន​ការ​និយាយ​ច្រើន​ (និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ)​ សរសើរ​ពី​​រឿង​នេះ​ ក៏​ដូច​ជា​ភាព​អវិជ្ជមាន​ពី​បណ្ដា​អ្នក​វិភាគ​រឿង​ថា សាច់​រឿង​​នេះ​បាន​ដក​ស្រង់​ពី​សៀវភៅ​យក​សម្ដែង​ជា​ភាពយន្ត​គឺ​មិន​សូវ​ល្អ។

Poster សម្រាប់​រឿង "The Dark Tower"

ចំណែក​ឯ​ភាព​យន្ត​ដែល​ជាប់​ចំណាត់​លេខ​ពីរ​វិញ​គឺ​ភាព​យន្ត​រឿង "Dunkirk” ដែល​អាច​រក​ចំណូល​បាន​ ១៧,៦លាន​ដុល្លារ​ សម្រាប់​សប្ដាហ៍​នេះ​ដែល​សរុប​ទាំង​៣​សប្ដាហ៍​ភាព​យន្ត​នេះ​រក​ចំណូល​បាន​ ១៣៣,៥លានដុល្លារ​តែ​នៅ​សហរដ្ឋអាមេរិក។

ភាព​យន្ត​រឿង "The Emoji Movie” អាច​រក​ចំណូល​បាន​ ១២,៣លាន​ដុល្លារ​ ដែល​ចំណូល​សរុប​គឺ​ ៤៩,៤​សម្រាប់​ពីរ​សប្ដាហ៍​កន្លង​ទៅ​នេះ។ ទោះ​បី​ជា​មាន​ការ​រិះ​គន់​ច្រើន​ ក៏​ភាពយន្ត​នេះ​អាច​រក​ចំណូល​បាន​ ៦២,១លាន​ដុល្លារ​ទូទាំង​ពិភព​លោក​ ដែល​ចំណាយ​ដើម​ទុន​ថត​អស់​ ៥០​លាន​ដុល្លារ។

ភាព​យន្ត​កំប្លែង "Girls Trip” អាច​រក​ចំណូល​បាន​ ១១,៤លាន​ដុល្លារ​សម្រាប់​សប្ដាហ៍​ទី​៣​នេះ ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​៤។

​​​ចំណែក​ឯ​ភាពយន្ត​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​៥ គឺ​រឿង "Kidnap” ដែល​ជា​រឿង​ប្រភេទ​ Thrillerសម្ដែង​ដោយ​តារា​ល្បី "Halle Berry”​ សម្រាប់​ប្រាក់​ចំណូល​ ១០,២លាន​ដុល្លារ។ ភាព​យន្ត "Spider-Man: Homecoming” អាច​រក​ចំណូល​បាន​ ៨,៨លាន​ដុល្លារ​ចំណែក​ឯ​ភាពយន្ត​រឿង "Atomic Blonde” អាច​រក​ចំណូល​បាន​ ៨,២​លាន​ដុល្លារ​ ធ្វើ​ឲ្យ​ភាពយន្ត​ទាំង​ពីរ​នេះ​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៦​ និង​ ៧។

Poster សម្រាប់​រឿង "Kidnap"
Poster សម្រាប់​រឿង "Detroit"

​ភាពយន្ត​លក្ខណៈ Drama រឿង "Detroit” ជាប់​លេខ​៨​សម្រាប់​ចំណូល​ ៧,២លាន​ដុល្លារ​ ខណៈ​ដែល​រឿង "War for the Planet of the Apes” ជាប់​ចំណាត់​ថ្នាក់​លេខ​៩​សម្រាប់​ប្រាក់​ចំណូល​៦លាន​ដុល្លារ។

សម្រាប់​ចំណាត់​ថ្នាក់​លេខ​១០​គឺ​បាន​ទៅ​លើ​រឿង "Despicable Me 3” សម្រាប់​ប្រាក់​ចំណូល​ ៥,២លានដុល្លារ៕

នេះ​ជា​បណ្តា​ Trailer សម្រាប់​រឿង​ចំណូល​ថ្មី​លើ​ Box Office៖

Trailer សម្រាប់​រឿង "Dark Tower"

Trailer សម្រាប់​រឿង "Kidnap"

Trailer សម្រាប់​រឿង "Detroit"

អាន​៖ Robert Pattinson ត្រូវ​បាន​គេ​សរសើរ​ ដោយ​ប្រកែក​មិន​ថត​​ឈុត​​បៀត​បៀន​ផ្លូវ​ភេទ

អាន​៖ Charlize Theron ប្រថុយ​គ្រោះ​​ថ្នាក់​ដល់​ដល់​ម្ល៉ឹង​​ពេល​ថត​រឿង Atomic Blonde

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម
អត្ថបទថ្មី