Charlize Theron ប្រថុយ​គ្រោះ​​ថ្នាក់​ដល់​ដល់​ម្ល៉ឹង​​ពេល​ថត​រឿង "Atomic Blonde”

  • 2017-08-04 04:28:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Charlize Theron បាន​សម្ដែង​ជា​តួអង្គ​ភ្នាក់​ងារ​សំងាត់ M16 នៅ​ក្នុង​រឿង​លក្ខណៈ​ស៊ើប​អង្កេត​និង​វាយ​ប្រហារ​នៅ​សម័យ​សង្គ្រាម​ត្រជាក់។

តារា​សម្ដែង​ Charlize Theron

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ​នាង​បាន​ប្រាប់​ទស្សនាវដ្ដី​ Total Film ថា​នាង​បាន​សម្ដែង​ឈុត​ឆាក​វាយ​ប្រហារ​ទាំង​អស់​របស់​នាង ហើយ​ក៏​បាន​ធ្វើ​ឲ្យ​នាង​មាន​គ្រោះ​ថ្នាក់​ខ្លះ​ៗ​ដែរ។

​​តារា​ដែល​ធ្លាប់​ឈ្នះ​ពាន​អូស្ការ​វ័យ​៤១​ឆ្នាំ​រូប​នេះ បាន​បង្ហើប​ថា​នាង​បាន​បាក់​ធ្មេញ​ដល់​ទៅ​៣​ពេល​កំពុង​តែ​ថត​រឿង​ ដែល​ចាំបាច់​ត្រូវ​ឲ្យ​នាង​ព្យាបាល​និង​វះ​កាត់​ជា​ចាំបាច់​នៅ​ខណៈ​នោះ។

អាន៖ Atomic Blonde និង The Emoji Movie បង្ហាញ​ខ្លួន​ក្នុង​តារាង​ Box Office​!

អាន​៖ រឿង «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់ប៉ា​របស់​ខ្ញុំ» ចេញ Trailer នឹង​ចាក់​បញ្ចាំង...

នាង​បាន​និយាយ​ដូច្នេះ​ថា៖ "យើង​ចង់​ឲ្យ​ឈុត​ឆាក​នោះ​មើល​ទៅ​ដូច​ជា​ការ​ពិត​អីចឹង​ ដែល​តម្រូវ​តួអង្គ​ Lorraine និង​អ្នក​ទស្សនា​មាន​អារម្មណ៍​ដឹង​ពី​គ្រប់​សកម្មភាព​ដាល់​ទាត់​ធាក់​​ជាដើម។ វា​គឺ​មិន​ងាយ​នោះ​ទេ​សម្រាប់​ថត​ឈុត​ទាំង​នោះ ព្រោះ​ខ្ញុំ​បាក់​ធ្មេញ​អស់​បី ធ្វើ​ឲ្យ​ខ្ញុំ​មាន​បញ្ហា​ធ្មេញ​ជា​ច្រើន ហើយ​ថែម​ទាំង​ត្រូវ​ឆ្លៀត​ហ្វឹកហាត់​៥​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ​ទៀត​។ ប៉ុន្តែ​បន្ទាប់​បី​មាន​ការ​ព្យាបាល​និង​វះ​កាត់​ខ្លះ​ៗ អ្វីៗ​គឺ​វា​ល្អ​ដូច​ដើម​អីចឹង។"

ឈុត​ឆាក​នៅ​ក្នុង​រឿង Atomic Bloned

ភាព​យន្ត​ Atomic Blonde កំពុង​តែ​ដាក់​បញ្ចាំង​នៅ​គ្រប់​រោង​កុន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ៕

នេះ​ជា​ Trailer សម្រាប់​រឿង Atomic Blonde៖

អាន៖ ល្បិច​អាថ៌កំបាំង​ក្នុង​ការ​ថត​កុន​​ទាំង ១១ ​ដែល​​យើង​នឹក​ស្មាន​មិនដល់​!

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី