“Atomic Blond” និង "The Emoji Movie" បង្ហាញខ្លួនក្នុងតារាង Box Office!
- 2017-07-31 05:20:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“Atomic Blond” និង "The Emoji Movie" បង្ហាញខ្លួនក្នុងតារាង Box Office!
ចន្លោះមិនឃើញ
សម្រាប់សប្ដាហ៍នេះមានភាពយន្តថ្មីៗដូចជា "Atomic Blond” និង “The Emoji Movie” បានបង្ហាញខ្លួនក្នុងតារាងភាពយន្តរកប្រាក់ចំណូលច្រើនជាងគេប្រចាំសប្ដាហ៍។
Atomic Blond ជាភាពយន្តប្រភេទស៊ើបអង្កេតនិងបាញ់ប្រហារដែលសម្ដែងដោយតារាល្បី Charlize Theron និងលោក James McAvoy។ Charlize សម្ដែងជាតួអង្គ Lorraine Broughton ដែលជាអ្នកស៊ើបអង្កេត (M16 Agent) មានគោលដៅសិក្សាស្រាវជ្រាវនិងស្វែងរកព័ត៌មានទាក់ទងការធ្វើឃាតក្រុមការងាររបស់នាង នៅសម័យកាលសង្គ្រាមត្រជាក់ ដែលមានទីតាំងនៅទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់។ សម្រាប់រយៈ៣ថ្ងៃដំបូងបន្ទាប់ពីដាក់បញ្ចាំង ភាពយន្តនេះអាចរកចំណូលបាន ១៨,៥លានដុល្លារ ដែលជាប់ចំណាត់ថ្នាក់លេខ៤ក្នុងតារាង Box Office ប្រចាំសប្ដាហ៍នេះនៅសហរដ្ឋអាមេរិក។
ចំណែកឯរឿង "The Emoji Moive” វិញគឺជារឿងរបស់ផលិតកម្ម Sony ដែលចំណាយដើមទុនថតអស់ ៥០លានដុល្លារ ដែលទទួលបានទឹកប្រាក់ ២៥,៦លានដុល្លារក្នុងរយៈពេលបីថ្ងៃបន្ទាប់ពីដាក់បញ្ចាំងដែលធ្វើឲ្យរឿងនេះជាប់ចំណាត់លេខ២ក្នុងតារាង Box Office។ នេះអាចដោយសារតែ “Emoji” គឺជារឿងដែលមានលក្ខណៈគ្រួសារ ហើយអ្នកទៅទស្សនាភាពយន្តមិនមានជម្រើសច្រើនសម្រាប់រឿងប្រភេទនេះ បន្ទាប់ពីរឿង “Despicable Me 3” បានដាក់បញ្ចាំងរួចទៅហើយប្រហែលជាមួយខែមុន។ ភាពយន្តនេះត្រូវបានគេរិះគន់ខ្លាំងចំពោះ Concept សម្រាប់ផលិតរឿងក៏ប៉ុន្តែក៏មានអ្នកពេញចិត្តខ្លះៗផងដែរ។ "The Emoji Movie” និយាយអំពី Emoji នៅក្នុងទូរស័ព្ទដែលយើងប្រើប្រាស់សព្វថ្ងៃមួយរូបដែលមានបញ្ហាមិនអាចបញ្ចេញអារម្មណ៍ជាក់លាក់ដែលគេត្រូវការ រួចក៏ធ្វើការផ្សងព្រេងដើម្បីឲ្យក្លាយជា Emoji ល្អធម្មតាមួយ។
ចំណែកឯរឿងដែលគ្រងដំណែង Box Office វិញគឺនៅតែរឿង "Dunkirk” ជាមួយនឹងប្រាក់ចំណូល ២៨,១លានដុល្លារ។ សម្រាប់រឿង "Spider-Man:Homecoming” បានជាប់ចំណាត់ថ្នាក់លេខ៥សម្រាប់ទឹកប្រាក់ ១៣,៤លានដុល្លារ៕
នេះជា Trailer សម្រាប់ភាពយន្តរឿង “Atomic Blond” និង "The Emoji Movie”៖
ចុចអានអត្ថបទ៖
ភាពយន្តសង្គ្រាមប្រវត្តិសាស្ត្រ Dunkirk ដណ្ដើមបានលេខ១ Box Office សប្ដាហ៍ដំបូង
តារាហូលីវូដទាំងនេះទទួលបានប្រាក់ឈ្នួលតិចខ្លាំងមិនគួរឲ្យជឿ ពេលដើរតួក្នុងរឿងល្បី!
ប្រទះឃើញតួរឿង Home Alone មានរូបរាងស្រស់សង្ហាលែងស្គមកំព្រឹងដូចមុន!