ប្រទះ​ឃើញ​តួ​រឿង "Home Alone” មាន​រូប​រាង​ស្រស់​សង្ហា​លែង​ស្គម​កំព្រឹង​ដូចមុន​!

  • 2017-07-29 07:40:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​សិន​ជា​អ្នក​ចូល​ចិត្ត​ភាព​យន្ត​កំប្លែង​ "Home Alone” ដ៏​ល្បី​ខ្លាំង​នោះ​អ្នក​ប្រាកដ​ជា​មិន​ភ្លេច​តួអង្គ​ឯក​ ដែល​ឆ្លាត​ពូកែ​ឈ្មោះ Kevin McCallister នោះ​ទេ។

តារា​សម្ដែង​ Macaulay Culkin បាន​ឈប់​សម្ដែង​រឿង​មួយ​រយៈ​បន្ទាប់​ពី​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​ក្នុង​រឿង​ "Home Alone”។ លុះ​ដល់​អំឡុងឆ្នាំ​២០១២ លោក Macaulay ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​រូប​រាង​ស្គម​ស្គាំង​ខ្លាំង​សឹង​មិន​គួរ​ឲ្យ​ជឿ។ មនុស្ស​ភាគ​ច្រើន​សង្ស័យ​និង​បារម្ភ​ថា​តារា​រូប​នេះ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ប៉ុន្តែ​លោក​បាន​បដិសេធ​ថា​មិន​មែន​ដូច​គេ​សង្ស័យ​នោះ​ទេ។

រូប​រាង​ស្គម​ស្គាង​របស់​តារា​សម្ដែង Macaulay Culkin

ប៉ុន្តែ​ថ្មីៗ​នេះ រូប​ថត​មួយ​សន្លឹក​របស់​លោក​ដែល​ត្រូវ​បាន​គេ​ចែក​ចាយ​លើ​បណ្ដាញ​អ៊ីនធឺណិត​ បង្ហាញ​​ឲ្យ​ឃើញ​​តារា​វ័យ​៣៦​ឆ្នាំ​​នេះ​មាន​រូបរាង​ស្រស់​សង្ហា ដែល​ជា​ការ​ផ្លាស់​ប្ដូរ​ដ៏​ល្អ​មួយ​។

អ្នក​គាំ​ទ្រ​លោក​​ជា​ច្រើន​នៅ​លើបណ្ដាញ​សង្គម Twitter និង Instagram ​បាន​​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​នឹង​ការ​ផ្លាស់ប្ដូរ​នេះ។

រូប​រាង​របស់​តារា​សម្ដែង Macaulay Culkin ពេល​គេ​ប្រទះ​ឃើញ​ថ្មី​ៗ

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​តារា​រូប​នេះ​ក៏​មាន​ព័ត៌មាន​ថា​ មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​តារា​សម្ដែង Brenda Song ទៀត​ផង​។ ពួក​គេ​នឹង​ចូល​រួម​សម្ដែង​ក្នុង​ភាពយន្ត​មួយ​ជាមួយ​គ្នា​ឆាប់ៗ​នេះ​ ដែល​​មាន​ចំណង​ជើង​ថា "Changeland”៕

តារា​សម្ដែង Brenda Song

ចុច​អាន​អត្ថបទ៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ