សោកស្ដាយណាស់! តួប្រុស​ក្នុង​រឿង​ "Home Alone” បាន​ទទួលមរណភាពហើយ

  • 2017-07-24 02:30:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​ប្រុស​ម្នាក់​ក្នុង​រឿង​ "Home Alone” លោក​ John Heard បាន​ទទួល​មរណភាព​ហើយ​ នៅ​អាយុ​ ៧២ឆ្នាំ​កាល​ពី​ថ្ងៃ​ទី​ ២១​ ខែ​កក្កដា​ កន្លង​ទៅ​ថ្មីៗ។

តារា​សម្ដែង​ដែល​ទស្សនិកជន​ភាគ​ច្រើន​ស្គាល់​ថា​ ជា​តួ​ក្នុង​រឿង​អាមេរិក​ដ៏​ល្បី​ កាល​ពី​អំឡុង​ឆ្នាំ​ ១៩៩០​ លោក​ John Heart បាន​ទទួល​ការ​គាំទ្រ​ជា​ខ្លាំង​ក្នុង​ពេល​សម្ដែង​រឿង​នោះ។ ថ្វី​ត្បិត​លោក​បាន​សាង​កេរ្តិ៍ឈ្មោះ​ តាំង​ពី​មុន​សម្ដែង​រឿង​ "Home Alone" ក៏ពិតមែន តែ​ប្រជាប្រិយភាព​របស់​លោក​ ចេះ​កើន​ឡើង​ទ្វេដង​ទៀត​ ដោយសារ​ការ​សមត្ថភាព​សម្ដែង​ដ៏​សក្ដិសម​ឥត​ខ្ចោះ។ ជាអកុសល​ តារា​ប្រុស​រូប​នេះ​បាន​ឃ្លាត​ចាក​ទៅ​ឆ្ងាយ​លែង​ត្រលប់​ហើយ​ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

ឈុតខ្លះរបស់​លោក​ John Heard ក្នុង​រឿង​ "Home Alone”

តាម​ព័ត៌មាន​ជា​ច្រើន​បាន​ចុះផ្សាយ​ថា "Peter McAllister” ដែល​ជាតួ​ឪពុក​របស់​តួ​ក្មេង​ប្រុស​ "Kevin” ក្នុង​រឿង​ត្រូវ​បាន​ប្រទះ​ឃើញ​ថា​ស្លាប់​ក្នុង​បន្ទប់​សណ្ឋាគារ​ ដោយ​អ្នក​បុគ្គលិក​សណ្ឋាគារ​ម្នាក់មួយ​ក្នុង​ទីក្រុង​ Palo Alto រដ្ឋ​ California។ មរណភាព​របស់​លោក​ John បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ និង​សោកស្ដាយ​ជា​ខ្លាំង​ពី​សំណាក់​មិត្ត​រួម​អាជីព​ និង​អ្នក​គាំទ្រ​ទាំង​អស់៕

ចុចអាន៖

ប្រភព៖ Metro | TMZ   ប្រែ​សម្រួល៖ យី សុធារី