កក្រើកទៀតហើយ! ពិតទេប្រពន្ធរបស់ Chester អាច​នៅ​ពីក្រោយ​ការ​ស្លាប់របស់​លោក?

  • 2017-07-22 04:54:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាក់ទង​នឹង​ការ​ស្លាប់​របស់​ តារា​ចម្រៀង​ Chester Bennington នៅ​តែ​ជា​មន្ទិល​ មិន​ទាន់​បញ្ចប់​ទេ​ ហើយ​ម្សិលមិញ​ ស្រាប់​តែ​ផ្ទុះ​ចេញ​នូវ​រឿង​រ៉ាវ​មួយ​ទៀត​ ពាក់ព័ន្ធ​នឹង​ភរិយា​របស់​លោក​គឺនាង​ Talinda Ann Bentley។

តាម​ព័ត៌មាន​បាន​និយាយ​ថា​ ភរិយា​របស់​តារា​ចម្រៀង​ប្រចាំ​ក្រុម​ Linkin Park លោក​ Chester Bennington បាន​បង្ហោះ​សារ​លើ​គណនី​ Twitter ម្ដង​ទៀត​ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ ក្រោយ​ពី​លុប​សារ​មុនៗ​ដែល​បញ្ជាក់ថា​ នាង​ និង​សមាជិក​ក្នុង​ក្រុម​ម្នាក់​ទៀត​ឈ្មោះ​ Mike Shinoda កំពុង​មានសាហាយស្មន់ជាមួយគ្នា។

សារ​នោះ​និយាយ​ថា៖ "ខ្ញុំ​ជំរុញ​គាត់​ឲ្យ​សម្លាប់​ខ្លួន​ឯង​ ហើយ​ក៏​បាន​ប្រាប់​គាត់​ទៀត​ថា​ គ្មាន​អ្នក​ណា​ខ្វល់​ពី​គាត់​ទេ”។ សារ​មួយ​ទៀត​ នាង​ក៏​បាន​និយាយ​ទៀត​ថា​ ការ​ពិត​ខ្លួន​សើច​ជាមួយ​ប្ដី​ទេ​ ហើយ​នាង​ក៏​មិន​បាន​ស្រលាញ់​ Chester ដែរ​ តាម​ពិត​នាង​ស្រលាញ់​លុយ​ របស់​លោក​ទេ។ កាន់​តែ​មិន​ធម្មតា​ទៅ​ទៀត​នោះ​ នាង​ថែម​ទាំង​បាន​និយាយ​ថា៖ "ការ​ពិត​គាត់​មិន​បាន​សម្លាប់​ខ្លួន​ឯង​ទេ ខ្ញុំ​មាន​ភស្តុតាង"។ ប៉ុន្តែ​ ទោះ​ជា​យ៉ាង​ណា​ក្ដី​ ភ្លាមៗ​សារ​ដែល​បាន​បង្ហោះ​ទាំង​នោះ​ក៏​ត្រូវ​បាន​លុប​ចោល។

មក​ដល់​ចំណុច​នេះ​ហើយ​ ទើប​បង្កើត​ជា​ចម្ងល់​ដ៏​ធំ​ និង​មាន​មន្ទិល​ថា​សារ​ទាំង​នោះ​គឺ​ជា​សារ​ដែល Talinda បង្ហោះ​ខ្លួនឯងចេញពីអារម្មណ៍​ពិត​ ឫក៏​​គណនី​ Twitter របស់​នាង​ ត្រូវ​​ជន​ខិលខូច​លួច​បន្លំ បង្កើត​ព័ត៌មាន​មិន​ពិត? តែ​ទោះជាយ៉ាង​ណា​ វា​អាច​ជា​តម្រុយ​ខ្លះ​ ឈាន​ទៅ​រក​ការ​ពិត​នៅ​ពី​ក្រោយ​ស្លាប់​របស់​ Chester Bennington៕

ចុចអាន៖

ប្រភព៖ Yahoo   ប្រែ​សម្រួល៖ យី សុធារី