ស្រក់ទឹកភ្នែក! បើដឹងមូលហេតុ​ Chester Bennington ធ្លាក់ខ្លួនញៀន​ថ្នាំរហូតដល់​សម្លាប់ខ្លួន

  • 2017-07-22 03:13:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ជុំវិញ​ការ​ស្លាប់​របស់​តារា​ចម្រៀង​ Chester Bennington មក​ពី​ក្រុម​ Linkin Park នៅ​តែ​ធ្វើ​ឲ្យ​មហាជន​មួយ​ចំនួន​ចង់​ដឹង​ច្បាស់​បន្ថែម​ទៀត ពី​មូលហេតុ​ដែល​លោក​សម្រេច​បញ្ចប់​ជីវិត​នៅ​វ័យ​ក្មេង​បែប​នេះ។

បើ​តាម​វិបសាយ​ Metro ដែល​ចុះ​ផ្សាយ​កាល​ពី​ម្សិលមិញ​ បាន​និយាយ​ថា​ Chester បាន​តស៊ូ​ជា​មួយ​នឹង​ សម្ពាធ​ផ្លូវ​ចិត្ត​ជា​យូរ​ រហូត​បញ្ហា​នាំ​លោក​ ឲ្យ​សេព​គ្រឿងញៀន​ និង​ជាតិ​ស្រវឹង​ត្រាំត្រែង​បែបនេះ។ រំឭក​កាល​ពី​ក្នុង​បទ​សម្ភាសន៍​មុនៗ​ តារា​ចម្រៀង​រូប​នេះ​ធ្លាប់​បាន​និយាយ​ថា​ កាល​ពី​នៅ​ក្មេង​ លោក​ធ្លាប់​រង​ការ​ធ្វើ​បាប​ ជា​ហេតុ​ធ្វើ​ឲ្យ​ជីវិត​ធ្លាក់​ដុនដាប​រហូត​មក។

Chester ធ្លាប់​ត្រូវ​បាន​មិត្តភ័ក្ដិ​ម្នាក់​ដែល​មាន​អាយុ​បង​លោក​ប៉ុន្មាន​ឆ្នាំ រំលោភ​តាំង​ពី​អាយុ​ ៧​ ដល់​ ១៣​ឆ្នាំ។ បូក​រួម​នឹង​វិបត្តិ​គ្រួសារ​ ឪពុក​ម្ដាយ​លែងលះគ្នា ទើប​ឲ្យ​បុរស​ម្នាក់​នេះ​ទៅ​ក្នុង​ពិភព​ញៀន រហូត​ត្រូវ​ម្ដាយ​ដេញ​ចេញ​ពី​ផ្ទះ នៅ​ពេល​លោក​មាន​អាយុ​ ១៧​ឆ្នាំ។

Chester Bennington កាល​នៅ​រស់ និង​ប្រពន្ធ​ កូន​របស់​លោក

ក្រោយ​បរាជ័យ​ស្នេហា​ទី​ ១​ លោក​ក៏​បាន​សាង​អនាគត​ជាមួយ​ភរិយា​ទី​ ២ ដែល​មាន​ឈ្មោះ​ថា​ Talinda។ រៀបការ​ហើយ​ ៧​ខែ​ ប្រពន្ធ​ក្រោយ​រូប​នេះ​ក៏​ធ្លាប់​និយាយ​ដែរ​ថា​ មិន​ដែល​មាន​ថ្ងៃ​ណា​ដែល​ថា​ Chester មិន​ផឹក​ទេ។

ចុង​បញ្ចប់​ លោក​តារា​ចម្រៀង​ ក្រុម​ Linkin Park សម្រេច​បញ្ចប់​រឿង​រ៉ាវ​គ្រប់​យ៉ាង​ ដោយ​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ ដោយ​បាន​បន្សល់​ទុក​នូវ​កូន​ប្រុស​ស្រី​ ៦​នាក់​ ស្នាដៃ​ជាច្រើន​ និង​ក្ដី​អាឡោះអាល័យ​ពី​មិត្តភ័ក្ដិ​ និង​អ្នក​គាំទ្រ​ជា​ច្រើន​ជុំវិញ​ពិភពលោក៕

ចុចអាន​៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ យី សុធារី