រំជួល​ចិត្ត​បើ​សិន​ជា​ឃើញ​កំណត់​ហេតុ​កូន​ប្រុស​ Chester សរសេរឲ្យ​ឪពុក​ខ្លួន

  • 2017-07-21 07:21:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​២​ខែ​មិថុនា​នេះ​ កូន​ប្រុស​របស់​លោក Chester Bennington គឺ​ Tyler Bennington បាន​​សរសេរ​កំណត់​ហេតុ​​លើក​ទឹក​ចិត្ត​ដល់​ឪពុក​ខ្លួន​ដែល​មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​រំជួល​ចិត្ត​ខ្លាំង។

Chester និង​កូន​ប្រុស Tyler

នៅ​ក្នុង​កំណត់​ហេតុ​នេះ​ Tyler បាន​សរសេរ​ពាក្យ​មួយ​ឃ្លា​ដើម្បី​លើក​ទឹក​ចិត្ត​ Chester ដែល​ជា​ឪពុក​ខ្លួន​ឲ្យ​ស្រលាញ់​ជីវិត​និង​ខិត​ខំ​ជម្នះ​ការ​ពិបាក​ចិត្ត​ផ្សេងៗ​។

រូប​ថត​កំណត់​ហេតុ​នោះ​ត្រូវ​បាន​បង្ហោះ​ដោយ​ភរិយា​របស់​លោក​ Chester គឺ​អ្នក​នាង​​ Talinda Bennington នៅ​លើ​បណ្តាញ​សង្គម​ Twitter។

កំណត់​ហេតុ​ដែល​ Tyler បាន​សរសេរ

នៅ​ក្នុង​កំណត់​ហេតុ​នោះ​ Tyler សរសេរ​ថា៖ "ប៉ា! សប្បាយ​ចិត្ត​នឹង​ការ​សម​ចម្រៀង​ឫ​ក៏​អ្វី​ដែល​ប៉ា​កំពុង​តែ​ធ្វើ​ថ្ងៃ​នេះ។ ប៉ា​ត្រូវ​តែ​ស្រលាញ់​ជីវិត​ព្រោះ​វា​គឺ​ជា ប្រាសាទ​នៃ​កញ្ចក់ - Tyler”។

“ប្រាសាទ​នៃ​កញ្ចក់" គឺ​ Tyler ចង់​សំដៅ​ទៅ​លើ​បទ​ចម្រៀង​របស់​ក្រុម​ចម្រៀង​ Linkin Park បាន​បញ្ចេញ​កាល​ពី​ឆ្នាំ​កាល​ពី​ឆ្នាំ​២០១២​ "Castle of Glass” ដែល​និយាយ​អំពី​ការ​លំបាក​នៅ​ក្នុង​ជីវិត​និង​ការ​តស៊ូ​ដើម្បី​រស់​នៅ។

នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​សូម្បី​តែ​កូន​ប្រុស​របស់​លោក​ក៏​បាន​ដឹង​អំពី​រឿង​រ៉ាវ​បាក់​ទឹក​ចិត្ត​របស់​លោក Chester ផង​ដែរ ហើយ​ខិតខំ​លើក​ទឹក​ចិត្ត​ឪពុក​ជានិច្ច៕

Chester និង​ភរិយា Talinda

ចុច​អាន​អត្ថបទ៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ធារ៉ូ