ក្ដុកក្ដួល! មូលហេតុ​ការ​ស្លាប់របស់តារា​ចម្រៀង​ល្បី Chester Bennington

  • 2017-07-21 01:59:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Chester Bennington តារា​ចម្រៀង​ដ៏​សំខាន់​ម្នាក់​ក្នុង​ក្រុម​តន្រ្តី​រ៉ក់​ Linkin Park បាន​ទទួល​មរណភាព​ហើយ​កាល​ពី​ម្សិលមិញ។

សេចក្ដី​រាយការណ៍​ជាច្រើន​បាន​ចុះ​ផ្សាយ​ថា តារា​ចម្រៀង​ Chester Bennington ត្រូវ​បាន​ប្រទះ​ឃើញ​ថា​ស្លាប់​ហើយ​ កាល​ពី​ម៉ោង​៩ ព្រឹក​ ថ្ងៃ​ព្រហស្បតិ៍​ទី​ ២០​ ខែ​កក្កដា​ម្សិលមិញ នៅ​អាយុ​ ៤១​ឆ្នាំ នៅ​ទីក្រុង Los Angeles ​សហរដ្ឋ​អាមេរិក។ មរណភាពរបស់​តារា​ប្រុស​រូបនេះ បើតាម​អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​ចាត់​ទុក​ករណី​នេះ​ថា​ ជា​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង ដោយសារបាក់ទឹកចិត្ត មានសំពាធ និង​ប្រើប្រាស់គ្រឿងស្រវឹងជ្រុល។

ព័ត៌មាន​ដ៏​ក្ដុកក្ដួល​នេះ​ ធ្វើ​ឲ្យ​សមាជិក​ក្រុម​ មិត្ត​រួម​អាជីព​ និង​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​ភ្ញាក់ផ្អើល​ និង​រំជួល​ចិត្ត​ខ្លាំង​ណាស់​ ចំពោះ​ការ​បាត់បង់​តារា​ចម្រៀង​ដ៏​មាន​ទេពកោសល្យ​មួយ​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ តារា​ចម្រៀង​រូប​នេះ​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​ ជា​ពិសេស​លោក​គឺជា​តារា​ចម្រៀង​ដ៏​លេចធ្លោ​ម្នាក់​ក្នុង​ក្រុម​ចម្រៀង​ Linkin Park។ ក្រោយ​បង្កើត​បាន​ ៤​ឆ្នាំ​មក​ ក្រុម​នេះ​ក៏​បាន​ជោគជ័យ​ជាមួយ​អាល់ប៊ុម​ចម្រៀង​របស់​ពួក​គេ​ "Hybrid Theory” ក្នុង​ឆ្នាំ​ ២០០០។ បទ​ចម្រៀង​របស់​ក្រុម​តែង​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន​ ហើយ​ក្នុង​ចំណោម​នោះ​ បទ​ដែល​ល្បី​ខ្លាំង​ជាង​គេ​គឺ​បទ "Numb”៕

ចុចអាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ យី សុធារី