ធ្ងន់ធ្ងរ! ចិន​ហាម Justin Bieber មិន​ឲ្យមក​សម្ដែង​ក្នុង​ប្រទេស​ ដោយសារ...

  • 2017-07-22 03:54:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​ដ៏​អាម៉ាស់​មួយ​បាន​កើតឡើង​ម្ដង​ទៀត​ហើយ​ ចំពោះ​តារា​ចម្រៀង​ Justin Bieber ដែល​ត្រូវ​បាន​ដាក់​បម្រាម​មិន​ឲ្យ​សម្ដែង​នៅ​ប្រទេស​ចិន​ ដោយសារ​ចរិត​មិន​ល្អ។

បើ​តាម​សេចក្ដី​ប្រកាស​របស់​ ក្រសួង​វប្បធម៌​ក្រុង​ប៉េកាំង​ "Beijing's Culture Bureau” បាន​បញ្ជាក់​ថា​ មិន​អនុញ្ញាត​ឲ្យ​តារាៗ​ រូប​ណា​ដែល​មាន​អាកប្បកិរិយា​មិន​សមរម្យ​ មក​សម្ដែង​ក្នុង​ប្រទេស​ចិន​ឡើយ។ ក្នុង​នោះ​ ក្រសួង​ក៏​បាន​លើក​ឡើងពី​ Justin ដោយ​បាន​និយាយ​ថា៖ "Justin Bieber គឺ​ជា​តារា​ចម្រៀង​ដ៏​មាន​ទេពកោសល្យ​ម្នាក់​ ប៉ុន្តែ​លោក​ក៏​ជា​តារា​ដែល​មាន​រឿង​ចម្រូងចម្រាស​ច្រើន​ដែរ”។

“ពួក​យើង​សង្ឃឹម​ថា​ នៅ​ពេល​ Justin Bieber មាន​ចរិត​ចាស់​ទុំ​ ការ​ប្រើប្រាស់​ពាក្យ​សម្ដី​ និង​អាកប្បកិរិយា​របស់​លោក​នឹង​ប្រសើរ​ជាង​នេះ​ ហើយ​លោក​ពិត​ជា​ក្លាយ​ជា​តារា​ចម្រៀង​ដែល​សាធារណជន​ស្រលាញ់​រាប់អាន​ច្រើន”។ សេចក្ដី​ប្រកាស​បន្ថែម។

គួរ​បញ្ជាក់​ថា​ នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ ដែល​ម្ចាស់​បទ​ "Baby” រូប​នេះ​មាន​បញ្ហា​ក្នុង​ទ្វីប​អាស៊ី ពោល​កាល​ពី​ឆ្នាំ​ ២០១៤​ លោក​ក៏​ធ្លាប់​មាន​រឿង​ក្នុង​ទីក្រុង​តូក្យូ​ដែរ។ ដោយឡែក​ទោះ​ជា​យ៉ាង​ ក៏ Justin Bieber នៅ​តែ​បន្ត​គម្រោង​ប្រគំតន្ត្រី​ទេសចរណ៍​ដែរ​ ចាប់​ពី​ខែ​កញ្ញា​ខាង​មុខ​ ក្នុង​ទ្វី​ប​អាស៊ី​ ក្នុង​នោះ​មាន​ប្រទេស​ជប៉ុន​ ទីក្រុង​ហុងកុង​ ប្រទេស​ហ្វីលីពីន​ ប្រទេស​សិង្ហបុរី​ និង​ប្រទេស​ឥណ្ឌូណេស៊ី​ជាដើម៕

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ យី សុធារី