អត្ថន័យពាក្យ "Despacito" ​ចំណងជើងបទ​ចម្រៀង​កំពុងល្បី​របស់​ Justin

  • 2017-07-21 03:02:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង "Despacito” គឺ​ជា​បទ​ចម្រៀង​​ភាសា​អេស្ប៉ាញ​ឫ​ឡាទីន​របស់​តារា​ចម្រៀង​សញ្ជាតិ​ព័រតូរីកូ លោក​ Luis Fonsi ច្រៀង​ជាមួយ​និង​តារា​ចម្រៀង​សញ្ជាតិ​ព័រតូរីកូដូច​គ្នា​លោក Daddy Yankee។

តារា​ចម្រៀង Luis Fonsi និង Daddy Yankee

“Despcacito” គឺ​មាន​ន័យ​ថា "យឺត" ដែល​ជា​បទ​ចម្រៀង​មួយ​បទ​ដែល​និយាយ​អំពី​ សកម្មភាព​ស្នេហា​ផ្អែម​ល្ហែម​ និយាយ​ឲ្យ​ចំ​គឺ​ថើប​យឺត​ៗ កំពុង​តែ​ទទួល​បាន​ការ​ពេញ​និយម​ទូទាំង​ពិភពលោក។

បទ​ចម្រៀង​នេះ​បាន​បញ្ចេញ​នៅ​ថ្ងៃ​ទី ១៣ខែ​មករា​ឆ្នាំ ២០១៧​នេះ​ដោយ​បញ្ចេញ​ទាំង​បទ​ចម្រៀង​និង​វីដេអូ​ចម្រៀង​ដំណាល​គ្នា​តែ​ម្ដង​ដោយ​ផលិតកម្ម ​ Universal Music Latin។

ក្រោយ​ពេល​បញ្ចេញ​បទ​ចម្រៀង​នេះ​មួយ​រយៈ​ភាព​ល្បី​រន្ទឺ​ចាប់​​ផ្តើ​ម​សាយ​ភាយ​ទូទាំង​ពិភព​លោក​ ដោយ​សារ​តែ​ចង្វាក់​​ភ្លេង​និង​ទំនុក​ច្រៀង​បទ​នេះ​ពិត​ជា​ពីរោះ​ស្ដាប់​មិន​ចេះ​ណាយ។

បទ​ចម្រៀង​នេះ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ដល់​ទៅ​ជាង​៤០​ប្រទេស​ឯណោះ​ទូទាំង​ពិភពលោក។​

រហូត​ដល់​ថ្ងៃ​ទី ២០​ ខែ​មេសា​ឆ្នាំ ២០១៧ Luis Fonsi បាន​បញ្ចេញ​បទ​ចម្រៀង​នេះ​ជា​លក្ខណៈ​ Remix ដោយ​មាន​ការ​ចូល​រួម​ច្រៀង​ដោយ​ Justin Bieber។

​បើ​គិត​ត្រឹម​នេះ​វីដេអូ​ចម្រៀង "Despacito” មាន​អ្នក​ទស្សនា​លើ​ YouTube ជាង​ ២,៧​ប៊ីលាន​ដង​ហើយ​ ខណៈ​ដែល​បទ​ចម្រៀង​លក្ខណៈ Remix ជាមួយ Justin មាន​អ្នក​ទស្សនា​ជាង​ ៤៣០​លាន​ដង។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ថ្មី​ៗ​នេះ​បទ​ "Despacito” បំបែក​កំណត់​ត្រា​ជា​បទ​ចម្រៀង​ដែល​ត្រូវ​បាន​គេ​ស្តាប់​តាម​បណ្ដាញ​អ៊ីនធឺណិត​ច្រើន​ជាង​គេ​បង្អស់​ទូទាំង​ពិភពលោក៕

នេះ​ជា​បទ "Despacito" ដែល​បញ្ចេញ​កាល​ពី​ខែ​មករា៖

បទ "Despacito" ដែល​មាន​ការ​ចូល​រួម​ពី Justin Bieber៖

ចុច​អាន​អត្ថបទ៖

អត្ថបទ៖ ធារ៉ូ