អ្នក​ថត​រូប​សរសើរ​ Justin Bieber បន្ទាប់​ពី​ត្រូវ​ឡាន​បុក​ (វីដេអូ)

  • 2017-07-29 04:50:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ថត​រូប​ដែល​ត្រូវ​ Justin Bieber បើក​ឡាន​បុក​កាល​ពី​ថ្ងៃ​ពុធ​សរសើរ​​តារា​ចម្រៀង​នេះ​​ជា​ក្មេង​ល្អ​ពេល​សម្រាក​នៅ​មន្ទីរ​ពេទ្យ។

អ្នក​ថត​រូប Maurice Lamont

​អ្នក​ថត​រូប​​ Maurice Lamont បាន​បង្ហោះ​វីដេអូ​លើ​ Instagram ពី​មន្ទីរពេទ្យ​និយាយ​ថា​មិន​ចង់​បាន​អ្វី​ពី Justin ទេ ហើយ​ក៏​មិន​បាន​ខឹង​តារា​រូប​នេះ​ដែរ។

រឿង​ហេតុ​នេះ​បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​ពុធ​ ខណៈ​ដែល​តារា​ចម្រៀង​វ័យ​ ២៣​ឆ្នាំ​រូប​នេះ​បើក​ឡាន​ចាក​ចេញ​បម្រើ​កាតព្វកិច្ច​សាសនា​នៅ​ព្រះ​វិហារ​គ្រិស្ត​ តំបន់ Beverly Hills។

បន្ទាប់​បុក​ភ្លាម​ៗ Justin បាន​ស្រវ៉ា​ចុះ​ចេញ​ពី​រថ​យន្ត​ភ្លាម​ៗ​ ដើម្បី​ជួយ​មើល​អ្នក​ថត​រូប​ម្នាក់​នោះ​ទម្រាំ​ឡាន​ពេទ្យ​សង្គ្រោះ​មក​ដល់។

ប៉ូលិស​នៅ​ទី​តាំង​នោះ​បាន​និយាយ​ថា​លោក Lamont មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ។

​បើ​យោង​ទៅ​តាម​វីដេអូ​របស់​លោក​ដែល​បាន​បង្ហោះ​លើ​វិប​សាយ​ TMZ លោក​បាន​និយាយ​ថា​ Justin Bieber បាន​ចេញ​ពី​ព្រះ​វិហារ​ដោយ​មាន​អាកប្បកិរិយា​ល្អ ហើយ​គឺ​ជា​ក្មេង​ល្អ​ម្នាក់ គ្រោះ​ថ្នាក់​វា​តែង​តែ​កើត​មាន​ជា​យថា​ហេតុ​អីចឹង​ហើយ៕

នេះ​ជា​វីដេអូ​​ទិដ្ឋ​ភាព​ថ្ងៃ​កើត​ហេតុ៖

ចុច​អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី