Justin Bieber បញ្ឈប់​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ដោយ​សារ​តែ...

  • 2017-07-25 10:35:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​តារា​ចម្រៀង​ Justin Bieber បាន​ប្រកាស​ប្រាប់​សារព័ត៌មាន​ TMZ ថា​ខ្លួន​នឹង​បញ្ឈប់​ការ​ប្រគំ​តន្ត្រី​ទាំង​ ១៤​ ដែល​មាន​ទី​តាំង​នៅ​សហរដ្ឋ​អាមេរិក​និង​អាស៊ី។

ការ​ប្រគំ​តន្ត្រី​នេះ​គឺ​ជា​តន្ត្រី​ទេសចរណ៍​ "Purpose” ​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​ ២០១៥ ដែល​គិត​ត្រឹម​ពេល​នេះ​គឺ​បាន​សម្ដែង​ ១៥០ កន្លែង​រួច​មក​ហើយ។ តន្ត្រី​ទេសចរណ៍​នេះ​រក​ចំណូល​បាន​ជាង ៩៣,២លានដុល្លារ សម្រាប់​តែ​ពាក់​កណ្ដាល​ឆ្នាំ ២០១៧​នេះ​ ជាមួយ​នឹង​សំបុត្រ​ទិញ​ចូល​រួម​ជា​មធ្យម​ ៤០,០០០​សម្រាប់​ការ​ប្រគំ​តន្ត្រី​ម្ដងៗ។

Justin Bieber បាន​ឆ្លើយ​តប​បែប​នេះ​ថា៖ "ខ្ញុំ​សុំទោស​ចំពោះ​អ្នក​ដែល​មាន​អារម្មណ៍​ថា​ខក​ចិត្ត ឫ​ដូច​ជា​ត្រូវ​ខ្ញុំ​កុហក។ ខ្ញុំ​បាន​​ចូល​រួម​ច្រៀង​សម្រាប់​តន្ត្រី​ទេសចរណ៍​នេះ​២ឆ្នាំ​ទៅ​ហើយ​ ខ្ញុំ​ចង់​សម្រាក​ ហើយ​ធ្វើ​រឿង​លំហែ​អារម្មណ៍​ខ្លះ​ៗ​ដូច​ជា​ជិះ​កង់​​លេង​ជា​ដើម"។

ប៉ុន្តែ​មាន​ពិធី​ករ​សញ្ជាតិ​អូស្ត្រាលី​ម្នាក់​​លោក Richard Wilkins បាន​បញ្ជាក់​ថា​​មូលហេតុ​ដែល Justin Bieber សម្រេច​ចិត្ត​ឈប់​ប្រគំ​តន្ត្រី​ទេសចរណ៍​នោះ​គឺ​ដោយ​សារ​តែ ចង់​ធ្វើ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ជំនឿ​សាសនា​របស់​ខ្លួន​វិញ​ ហើយ​អាច​នឹង​បង្កើត​ព្រះ​វិហារ​សាសនា​គ្រិស្ត​ដោយ​ខ្លួន​ឯង​ទៀត​ផង​។

លោក Richard Wilkins

ពិធី​ករ​ដដែល​នេះ​បាន​ថ្លែង​ថា​ ខ្លួន​ទទួល​បាន​ព័ត៌មាន​នេះ​ពី​ប្រភព​ផ្ទៃ​ក្នុង​មួយ​ពិសេស​សម្រាប់​កម្មវិធី​របស់​លោក។

នេះ​ដោយ​សារ​តែ​ថ្មីៗ​នេះ​ Justin Bieber ចាប់​អារម្មណ៍​និង​ចូល​រួម​កម្មវិធី​ទាក់​ទង​នឹង​គ្រីស្ដសាសនា​ជា​ញឹក​ញាប់​ ដោយ​បាន​ចូល​រួម​សន្និសីទ​ព្រះ​វិហារ​ Hillson កាល​ពី​ដើម​ខែ​នេះ​ ព្រម​ទាំង​ទាក់​ទង​ជិតស្និទ្ធ​ជាមួយ​នឹង​មិត្តភ័ក្ដិ​ខ្លួន​ដែល​ជា​​គ្រូ​ប៉ាស្ទ័រ​សាសនា​គ្រិស្ត​លោកCarl Lentz៕

Justin Bieber និង​មិត្តភ័ក្ដិ​ Carl Lentz

ចុច​អាន​អត្ថបទ៖

ប្រភព៖ BBC | Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី