Justin Bieber និយាយ​មួយ​ម៉ាត់​គាំទ្រ​ឲ្យ​ Cruz Beckham ក្លាយ​ជា​អ្នក​ចម្រៀងល្បី​​ម្នាក់

  • 2017-07-24 07:51:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Justin Bieber គឺ​ជា​អ្នក​គាំទ្រ​ម្នាក់​របស់​​​តារា​ចម្រៀង​វ័យ​១២​ឆ្នាំ​ Cruz Beckham និង​ព្រម​ទាំង​គិត​ថា​​អាច​ក្លាយ​ជា​តារា​ចម្រៀង​ដ៏​ល្បី​ម្នាក់​នៅ​ថ្ងៃ​អនាគត។

តារា​ចម្រៀង​វ័យ​ក្មេង​ Cruz Beckham
តារា​ចម្រៀង Justin Bieber

ថ្មីៗ​នេះ​​ Cruz Beckham ដែល​ជា​កូន​ប្រុស​របស់​​ David Beckham និង Victoria Beckham ទើប​តែ​ចុះ​កុង​ត្រា​ជាមួយ​អ្នក​ចាត់​ការ​របស់​កំពូល​តារា​ចម្រៀង Justin Bieber និង Ariana Grande លោក Scooter Braun។

បន្ទាប់​ពី​បញ្ចេញ​បទ​ចម្រៀង​មួយ​បទ​កាល​ពី​រដូវ​បុណ្យ​គ្រីស្តម៉ាស​ឆ្នាំ ២០១៦​ តារា​វ័យ​ក្មេង​រូប​នេះ​ទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍​ពី​តារា​វ័យ​២៣​ឆ្នាំ Justin Bieber ដែល​បាន​ប្រាប់​ថា​នឹង​ចាំ​ជួយ​ផ្ដល់​នូវ​ដំបូន្មាន​ផ្សេង​ៗ​ ពេល​ដែល​ Cruz ត្រូវ​ការ។

Justin Bieber បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ Mirror កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ "Cruz Beckham អាច​ក្លាយ​ជា​តារា​កំពូល​ម្នាក់​យ៉ាង​ពិត​ប្រាកដ ដោយ​សារ​តែ​មាន​ឪពុក​ម្ដាយ​ជា​​មនុស្ស​មាន​ទេព​កោសល្យ​រួច​ជា​ស្រេច​ ហើយ​ Cruz ក៏​ជា​ក្មេង​ដែល​ពូកែ​ផង​នោះ​ ខ្ញុំ​នឹង​ជួយ​ជ្រោមជ្រែង​គេ​ទាំង​ស្រុង។"

តារា​ចម្រៀង​ម្ចាស់​បទ "Depsacito” ម្នាក់​នេះ​ក៏​បាន​បញ្ជាក់​ទៀត​ថា​ វា​ពិត​ជា​សំខាន់​ណាស់​ចំពោះ​តារា​វ័យ​ក្មេង​ ដែល​មាន​ឪពុក​ម្ដាយ​ជា​គំរូ​ល្អ​ ដូច​គ្រួសារ​របស់ Beckham ព្រោះ​ខ្លួន​គេ​ផ្ទាល់​ធ្លាប់​ទទួល​ការ​លំបាក​ខ្លាំង​ទម្រាំ​មក​ដល់​ពេល​នេះ។

មិន​ត្រឹម​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​ Justin នោះ​ទេ Cruz ក៏​បាន​ទទួល​ការ​គាំ​ទ្រ​​ពី​បង​ប្រុស​ខ្លួន​ Brooklyn Beckham ដែល​ពេល​នេះ​គឺ​ជា​អ្នក​និពន្ធ​ម្នាក់​៕

Cruz Beckham និង​បង​ប្រុស Brooklyn Beckham

ចុច​អាន​អត្ថបទ៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ ធារ៉ូ