មក​ដឹង​តម្លៃ​ខោអាវ​ម៉ាក​ល្បីៗ Justin Bieber ពាក់​រាល់​ថ្ងៃ​ថ្លៃ​មិន​ធម្មតា!

  • 2017-05-04 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ល្បី Justin Bieber ជា​តារា​ដែល​មាន​រឿង​អាស្រូវ​ច្រើន​មិន​ចេះ​អស់​មិន​ចេះ​ហើយ​។ ប៉ុន្តែ​ទោះ​បី​ជា​បញ្ហា​ច្រើន​យ៉ាង​ណា​ក្ដី ក៏​តារា​ល្បី​រូប​នេះ​នៅ​តែ​អាច​រក​ចំណូល​បាន​យ៉ាង​ច្រើន​លើស​លុប ​ពី​ការ​លក់​បទ​ចម្រៀង​ ព្រម​ទាំង​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ទូទាំង​ពិភព​លោក។

ម្យ៉ាង​ទៀត​ដោយ​សារ​តែ​ម្ចាស់​បទ "Sorry” នេះ​ជា​តារា​វ័យ​ក្មេង​ ដូច្នេះ​ការ​ស្លៀក​ពាក់​របស់​គេ​គឺ​តែង​តែ​ទាន់​សម័យ​ ហើយ​តម្លៃ​ក៏​មិន​ថោក​ដែរ។

តោះ! អីចឹង​មក​ដឹង​ពី​សំលៀក​បំពាក់​ខ្លះ​ៗ ដែល​ Justin ស្លៀក​ពាក់​បន្តិច​មើល៍៖

អាវ​ក្រៅ​ម៉ាក​ Gosha Rubchinskiy Levi​ ពណ៌ស​ តម្លៃ ២០១ដុល្លារ

ខោ​ខ្លី​កីឡា​ម៉ាក Nike Swoosh 9 ពណ៌ស​ តម្លៃ ៣៥ដុល្លារ

ខោ​កីឡា​ជើងវែង​ម៉ាក adidas Originals ពណ៌​ប្រផេះ​ តម្លៃ ៧៤.៩៩ដុល្លារ

អាវ​ក្រៅ​ពណ៌​ខ្មៅ​ម៉ាក Fear Of God ពណ៌​ខ្មៅ​ខាងក្នុង​ក្រហម​ តម្លៃ​៨៩៥ដុល្លារ

ខោ​ខ្លី​ម៉ាក Seattle SuperSonics x Mitchell & Ness តម្លៃ​ ៥០០​ដុល្លារ

អាវ​ក្រៅ​មាន​មួក​ម៉ាក Doublet Chaos Letter តម្លៃ ៥៤៨.១៧ដុល្លារ

ខោ​កីឡា​ម៉ាក Kith Armstrong ពណ៌​ប្រផេះ​ តម្លៃ ១៤០ដុល្លារ

អាវ​ក្រៅ​មាន​មួក​ម៉ាក Supreme Sleeve Patch ពណ៌ខ្មៅ​ តម្លៃ​ ១៤៨ដុល្លារ

ខោជើង​វែង​ម៉ាក​ adidas Originals by Alexander Wang ពណ៌​ខ្មៅ​ តម្លៃ ២៧០ដុល្លារ

ខោ​និង​អាវកីឡា​ម៉ាក adidas Originals by Alexander Wang​ ពណ៌ស​ឆ្នូត​ខៀវ​ តម្លៃ ១៣០ដុល្លារ៕

អត្ថបទ៖ ធារ៉ូ

អត្ថបទពេញនិយម