មានរឿងទៀតហើយ! Justin Bieber បើកឡានបុកអ្នកថតរូបកាលពីយប់មិញ
- 2017-07-27 08:23:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានរឿងទៀតហើយ! Justin Bieber បើកឡានបុកអ្នកថតរូបកាលពីយប់មិញ
ចន្លោះមិនឃើញ
កាលពីយប់ថ្ងៃពុធនេះតារាចម្រៀង Justin Bieber បានបើកឡានបុកអ្នកថតរូបម្នាក់នៅក្បែរព្រះវិហារ Hillsong Church នៅទីក្រុង Los Angeles។
ហេតុការណ៍នេះកើតឡើងនៅពេលតារាចម្រៀងរូបនេះចេញពីបំពេញភារកិច្ចក្នុងព្រះវិហារ ហើយបានបើកឡានចេញទៅក្រៅ។
ឡានដែល Justin បើកបរនោះគឺជាឡានប្រភេទ Pick Up Truck ឈ្មោះថា Dodge Ram មានពណ៌ខ្មៅ។ ក្រោយពេល Justin បុកអ្នកថតរូបម្នាក់នោះហើយ លោកក៏បានចុះពីឡានដើម្បីពិនិត្យមើលស្ថានភាពរបស់អ្នកថតរូបម្នាក់នោះ ថាតើធ្ងន់ធ្ងរប៉ុណ្ណា។
ប៉ុន្តែបើតាមការរាយការណ៍ពីស្ថានភាពអ្នកថតរូបម្នាក់នោះ មិនជាមានរបួសធ្ងន់ប៉ុន្មាននោះទេ ព្រោះអ្នកថតរូបដៃគូរបស់ជនរងគ្រោះដែលនៅទីនោះ ហាក់ដូចជាមិនសូវបារម្ភ ដោយបន្តថតរូបជាច្រើនសន្លឹកបន្ទាប់ពីហេតុការណ៍នោះកើតឡើង។
ក្រោយនោះបន្តិចក្រុមប៉ូលិសប្រចាំតំបន់ Beverly Hills បានមកដល់ទីតាំង ហើយ Justin ក៏បានរៀបរាប់ពីហេតុការណ៍ដែលបានកើតឡើង ប៉ុន្តែមិនមានអ្វីជាធ្ងន់ធ្ងរនោះទេ៕
ចុចអានអត្ថបទ៖
អត្ថន័យពាក្យ Despacito ចំណងជើងបទចម្រៀងកំពុងល្បីរបស់ Justin
ស្រាយចម្ងល់រូបភាពលើអ៊ីនធឺណិតថា Justin Bieber ស្រលាញ់ប្រុសដូចគ្នា!