ស្រាយចម្ងល់រូបភាពលើអ៊ីនធឺណិតថា Justin Bieber ស្រលាញ់ប្រុសដូចគ្នា!
- 2017-07-26 02:34:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រាយចម្ងល់រូបភាពលើអ៊ីនធឺណិតថា Justin Bieber ស្រលាញ់ប្រុសដូចគ្នា!
ចន្លោះមិនឃើញ
កាលពីថ្ងៃទី២៣ខែកក្កដានេះមានគណនីហ្វេសប៊ុកមួយឈ្មោះថា Nalin Satearrujikanon បានបង្ហោះរូបថតស្និទ្ធស្នាលចំនួន៤សន្លឹករបស់តារាចម្រៀង Justin Bieber និងបុរសម្នាក់ឈ្មោះ Carl Lentz។
រូបថតទាំងនោះត្រូវបានគេចែកចាយដល់ទៅជិត ៥ពាន់ដងឯណោះជាមួយនឹងបញ្ចេញមតិជាច្រើន និយាយថាបុរសម្នាក់នោះគឺជាសង្សាររបស់ Justin។
ក៏ប៉ុន្តែនេះគឺជារឿងមិនពិតទេដោយសារតែ លោក Carl Lentz គឺគ្រាន់តែជាមិត្តស្និទ្ធស្នាលនឹងJustin តែប៉ុណ្ណោះដោយពួកគេបានស្គាល់គ្នាកាលពីឆ្នាំ ២០១៤។
បុរសម្នាក់នេះដែរបាន ធ្វើពិធីបុណ្យជ្រមុជទឹកឲ្យ Justin កាលពីឆ្នាំ ២០១៤ បន្ទាប់មកពួកគេក៏ចាប់ផ្ដើមស្គាល់គ្នាហើយក៏ជាមិត្តល្អនឹងគ្នាពីពេលនោះមក នេះបើតាមសារព័ត៌មាន beliefnet។
Carl Lentz គឺជាអ្នកនាំព្រះវិហារគ្រិស្តសាសនាម្នាក់ដ៏ល្បីនៅទីក្រុង New York ដែលមានអ្នកគាំទ្រ (following)នៅតាមបណ្ដាញសង្គម Twitter និង Instagram ជាច្រើននាក់។
តាមរយៈវិបសាយ famousbirthdays បានបញ្ជាក់ថាលោក Carl រៀបការកាលពីឆ្នាំ ២០០៣ ជាមួយនឹងភរិយា Laura Lentz ព្រមទាំងមានកូនចំនួន៣រូបគឺ Roman Lentz, Charlie Lentz, Ava Lentz។
ដូច្នេះអ្នកទាំងពីរគ្រាន់តែជាមិត្តភ័ក្ដិដ៏ជិតស្និទ្ធតែប៉ុណ្ណោះ មិនមានអ្វីលើសពីនេះនោះទេ៕
ចុចអានអត្ថបទ៖
មិនធម្មតាទេ គិតត្រឹមនេះ Justin Bieber ធ្លាប់ទាក់ទង៣៥នាក់រួចមកហើយ!
Justin Bieber និយាយមួយម៉ាត់គាំទ្រឲ្យ Cruz Beckham ក្លាយជាអ្នកចម្រៀងល្បីម្នាក់
Justin ចេញក្រៅជប់លៀងក្រោយ Despacito ជាប់កំណត់ត្រាមួយ!