ភាពយន្តសង្គ្រាមប្រវត្តិសាស្ត្រ "Dunkirk” ដណ្ដើមបានលេខ១ Box Office សប្ដាហ៍ដំបូង
- 2017-07-25 03:03:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តសង្គ្រាមប្រវត្តិសាស្ត្រ "Dunkirk” ដណ្ដើមបានលេខ១ Box Office សប្ដាហ៍ដំបូង
ចន្លោះមិនឃើញ
ភាពយន្តរឿង "Dunkirk” គឺជាដំណើររឿងសង្គ្រាមលោកលើកទី២ របស់អ្នកដឹកនាំរឿងដ៏ល្បីលោក Christopher Nolan។ សម្រាប់សប្ដាហ៍ទី១នេះ "Dunkirk” រកចំណូលបានដល់ទៅ ៥០,៥លានដុល្លារឯណោះសម្រាប់ចុងសប្ដាហ៍ដំបូង។ ចំណែកឯភាពយន្តរឿង "Valerain and the City of a Thousand Planets” ដែលចាប់ដាក់បញ្ចាំងនៅសប្តាហ៍ជាមួយគ្នាដែរនោះរកប្រាក់ចំណូលបានតិចជាងការរំពឹងទុក គឺបានតែ១៧លានដុល្លារតែប៉ុណ្ណោះ។
“Dunkirk” គឺជារឿងទី១០របស់អ្នកដឹកនាំរឿង Christopher Nolan ដែលលោកធ្លាប់ដឹកនាំរឿងល្បីៗដូចជា "The Dark Kight”, “Inception” និង "Interstellar” ជាដើម។
ភាពយន្តនេះទទួលបានការចាប់អារម្មណ៍ខ្លាំងតាំងពីថ្ងៃដាក់បញ្ចាំង នេះដោយសារតែបណ្តាអ្នកវិភាគរឿងជាច្រើនបាននិយាយសរសើររឿងនេះថា អាចឲ្យលោក Nolan ឈ្នះពានរង្វាន់អូស្ការទៀតផង។ មិនត្រឹមតែប៉ុណ្ណោះវិបសាយកំណត់គុណភាពរឿង Rotten Tomatoes ក៏ទទួលបានចំនួនលេខវិជ្ជមានជាខ្លាំងគឺដល់ទៅ ៩២ភាគរយឯណោះសម្រាប់រឿងនេះ។
“Dunkirk” និយាយរៀបរាប់ពីរឿងរ៉ាវពិត ដែលកើតឡើងនៅអំឡុងសង្គ្រាមលោកលើកទី២ កាលពីឆ្នាំ ១៩៤០ នៅតំបន់ Dunkirk ប្រទេសបារាំង ដែលទាហានអាមេរិក អង់គ្លេស បារាំង បែលហ្សិក និងហូឡង់ចំនួន ៤០ ០០០ នាក់ ត្រូវជម្លៀសចេញ ព្រោះត្រូវហ៊ុំព័ទ្ធដោយទាហានអាល្លឺម៉ង់។
ភាពយន្តរឿង "Girl Trip” ដែលជារឿងបែបមនោសញ្ចេតនាកំប្លែងដែលទើបតែនឹងដាក់បញ្ចាំងសប្ដាហ៍នេះដែរទទួលបានចំណាត់ថ្នាក់លេខ២ ដោយរកចំណូលបាន ៣១,២លានដុល្លារ។ រឿង "Spider-Man: Homecoming” រកប្រាក់ចំណូលបានតែ ២២,២លានដុល្លារតែប៉ុណ្ណោះគឺថយចុះជាង៥០ភាគរយបើប្រៀបធៀបនឹងសប្ដាហ៍មុន ដែលជាភាពយន្តរកប្រាក់ចំណូលបានច្រើនជាងគេលំដាប់ទី៣ក្នុងសប្ដាហ៍នេះ។
“War for the Planet of the Apes” អាចរកចំណូលបាន ២០,៩លានដុល្លារ គ្រងដំណែងលេខ៤ រីឯ "Valerian and the City of a Thousand Planets” ជាប់ចំណាត់ថ្នាក់លេខ៥ ដោយរកចំណូល ១៧លានដុល្លារ៕
ចុចអានអត្ថបទ៖
War for the Planet of Apes បំបាក់ Spider-Man ក្នុងសប្ដាហ៍ដំបូង
រឿង ណាគី នឹងចេញជា វគ្គ ២ ប៉ុន្តែតួឯកស្រីនឹងផ្លាស់ប្ដូរ តើនរណាជាអ្នកស្នងតំណែងនេះ?
អស់សំណើចខ្លាំង! បើសិនជាឃើញកំហុសនៅក្នុងរឿងបុរាណចិនអស់ទាំងនេះ