"War for the Planet of Apes" បំបាក់​ Spider-Man ក្នុង​សប្ដាហ៍​ដំបូង

  • 2017-07-17 04:09:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ចាប់​ដាក់​បញ្ចាំង​នៅ​សប្ដាហ៍​នេះ​ភាព​យន្ត​រឿង​ "War for the Planet of Apes” រក​ប្រាក់​ចំណូល​បាន​ ៥៦.៥​លាន​ដុល្លារ​ តែ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​តែ​ប៉ុណ្ណោះ​ ធ្វើ​ឲ្យ​រឿង​នេះ​ជាប់​ចំណាត់​លេខ​១​ជា​រឿង​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ប្រចាំ​សប្ដាហ៍​នៅ​សហរដ្ឋ​អាមេរិក។

Poster សម្រាប់​រឿង "War for the Planet of Apes"

រឿង​នេះ​គឺ​ជា​រឿង​ទី​៣​ហើយ​សម្រាប់​ខ្សែ​រឿង “Planet of the Apes” ដែល​រឿង​ទី​១​របស់​ខ្សែ​រឿង​នេះ​គឺ​រឿង "Rise of the Panet of the Apes” រក​ចំណូល​បាន​ ៥៤.៨​សម្រាប់​សប្ដាហ៍​ទី​១ និង​រឿង​ទី​២ "Dawn of the Planet of the Apes” រក​ចំណូល​បាន​ ៧២.៦លាន​ដុល្លារ​សម្រាប់​សប្ដាហ៍​ទី​១។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​រឿង​នេះ​អាច​ចាត់​ទុក​ថា​ជា​រឿង​មួយ​ដែល​ជោគជ័យ​សម្រាប់​ផលិត​កម្ម​ "Fox” ដោយ​អាច​រក​ចំណូល​បាន​ដល់​ទៅ ១០២.៥លាន​ដុល្លារ​ឯណោះ។ ដូច្នេះ​បើ​បូក​សរុប​ចំណូល​រឿង​នេះ​ទូទាំង​ពិភព​លោក​គឺ​អាច​រក​ចំណូល​បាន​ ១៧៥.១​លាន​ដុល្លារ​ឯណោះ​សម្រាប់​ចុង​សប្ដាហ៍​ដំបូង។

នេះ​អាច​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​សម្រាប់​អ្នក​ស្នេហា​វិស័យ​ភាព​យន្ត​ព្រោះ​រឿង​នេះ​ត្រូវ​ប្រកួត​ប្រជែង នឹង​រឿង "Spider-Man: Homecoming” ដែល​ជា​រឿង​ដ៏​ល្បី​មួយ​ ប៉ុន្តែ​អាច​យក​ឈ្នះ​បាន​ដោយ​សប្ដាហ៍​នេះ​ Spider-Man អាច​រក​ចំណូល​បាន​តែ​ ៤៥.២​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​គឺ​ថយ​ចុះ​ ៦១​ភាគ​រយ​បើ​ប្រៀប​ធៀប​នឹង​សប្ដាហ៍​មុន សរុប​ទៅ​គឺ​រក​ចំណូល​បាន​ ២០៨.២​លាន​ដុល្លារ​នៅ​សហរដ្ឋ​អាមេរិក។

សម្រាប់​ចំណាត់​ថ្នាក់​លេខ​៣​គឺ​រឿង "Despicable Me 3” អាច​រក​ចំណូល​បាន​ ១៨.៩​លាន​ដុល្លារ​ជាមួយ​នឹង​ចំណូល​សរុប​ ១៨៧.៩​លាន​ដុល្លារ។ ចំណែក​ឯ​រឿង​ដែល​រក​ចំណូល​បាន​ចំណាត់​ថ្នាក់​លេខ​៤​គឺ​រឿង “Baby Driver” ដែល​រក​ចំណូល​បាន​ ៨.៧​លាន​ដុល្លារ​សម្រាប់​សប្ដាហ៍​ទី​៣ ចំណូល​សរុប៧៣.១​លាន​ដុល្លារ។ រឿង​ដែល​បាន​ចំណាត់​ថ្នាក់​លេខ​៥​គឺ​រឿង "The Big Sick” ដែល​រក​ចំណូល​បាន​ ៧.៦​លាន​ដុល្លារ។

រឿង "War for the Planet of the Apes” គឺ​ជា​រឿង​ប្រភេទ​វិទ្យាសាស្ត្រ​បាញ់​ប្រហារ ដែល​និយាយ​អំពី​សង្គ្រាម​របស់​មនុស្ស​និង​ពពួក​សត្វ​ស្វា។

រឿង​នេះ​មាន​ដាក់​បញ្ចាំង​ហើយ​ទូទាំង​ពិភពលោក​ក្នុង​នោះ​ក៏​មាន​ដាក់​បញ្ចាំង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ៕

នេះ​ជា​ Trailer សម្រាប់​រឿង "War for the Planet of the Apes"៖

ចុច​អាន​អត្ថបទ៖

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ ធារ៉ូ