Robert Pattinson ត្រូវបានគេសរសើរ ដោយប្រកែកមិនថតឈុតបៀតបៀនផ្លូវភេទ
- 2017-08-05 04:23:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Robert Pattinson ត្រូវបានគេសរសើរ ដោយប្រកែកមិនថតឈុតបៀតបៀនផ្លូវភេទ
ចន្លោះមិនឃើញ
តារាសម្ដែង Robert Pattinson ដែលជាតួឯកល្បីប្រចាំខ្សែរឿង Twillight ត្រូវបានសរសើរដោយក្រុមអភិរក្សសត្វ (PETA) ព្រោះប្រកែកមិនព្រមថតឈុតដ៏អាក្រក់មួយជាមួយសត្វសុនកនៅក្នុងរឿង "Good Time"។
តារារូបនេះបានប្រាប់ក្នុងកម្មវិធីសម្ភាសន៍ Jimmy Kimmel កាលពីយប់ថ្ងៃព្រហស្បតិ៍ថា ក្នុងរឿងថ្មីនេះ គឺមានឈុតមួយដែលតម្រូវឲ្យលោកសម្រេចកាមឲ្យសត្វសុនក ប៉ុន្តែតារារូបនេះជំទាស់មិនព្រមថត។
អង្គការអ្នកអភិរក្សសត្វ (PETA) បានសម្ដែងការសរសើរតារាវ័យ៣១ឆ្នាំនេះ ដោយបញ្ជាក់អំណះអំណាងថាការបៀតបៀនផ្លូវភេទចំពោះសត្វ គឺមិនខុសពីការបៀតបៀនផ្លូវភេទចំពោះក្មេងនោះទេ។
ប៉ុន្តែដើម្បីថតឈុតនេះបាន អ្នកដឹកនាំរឿងក៏នាំយកនូវសត្វសុនកសិប្បនិមិត្តដើម្បីយកមកថត រួចកែច្នៃជាមួយនឹងបច្ចេកទេសកុំព្យូទ័រ៕
នេះជាវីដេអូសម្ភាសន៍របស់លោកក្នុងកម្មវិធី Jimmy Kimmel៖
នេះជា Trailer សម្រាប់រឿង "Good Time”៖
ចុចអានអត្ថបទ៖
តួឯកប្រុស Twilight និងមិត្តស្រី កំពុងស្វែងរកឈ្មោះឱ្យអនាគតកូន
តួឯកប្រុស Twilight ចង់សុំមិត្តស្រីថ្មី FKA twigs រៀបការ ចោលអតីតមិត្តស្រី
ស្ងាត់ៗ ម្ចាស់បទ PPAP រៀបការជាមួយតារាម៉ូដែល សិចស៊ី ១រូបនេះបាត់!