តួឯក​ប្រុស "Twilight" ​ចង់​សុំ​មិត្តស្រី​ថ្មី​ FKA twigs រៀបការ ចោល​អតីត​មិត្ត​ស្រី

  • 2014-11-27 18:23:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួឯក​ប្រុស​ខ្សែភាពយន្ត​​មនុស្សចចក​ "Twilight" Robert Pattinson វ័យ​២៦ឆ្នាំ បាន​វក់​​នឹង​នាង FKA twigs អាយុ​២៤​ឆ្នាំ​ជា​ខ្លាំង ហើយ​ថ្មីៗ​នេះ​មាន​ព័ត៌មាន​​លេច​ឮ​​​ថា លោក​នឹង​សុំ​មិត្ត​ស្រី​ថ្មី​នេះ​រៀបការ ចោល​​អតីត​សង្សារ Kristen Stewart។  

 

Robert Pattinson និង​មិត្តស្រី​ថ្មី FKA twigs

 

ប្រភព​មួយ​បាន​ប្រាប់​ទស្សនាវដ្ដី Life & Style ថា៖" គាត់​បាន​លង់​ស្នេហ៍​តារា​ចម្រៀង FKA twigs ​ខ្លាំង​ណាស់ ហើយ​គាត់​នឹង​​សុំ​នាង​រៀបការ។ មិន​តែ​ប៉ុណ្ណោះ ​ពួកគេ​ក៏​បាន​ជជែក​គ្នា រឿង​រៀបការ​ហើយ​ដែរ"។

 

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ គេ​ឃើញ​អ្នក​ទាំងពីរ​ដើរ​ជាមួយ​គ្នា​​យ៉ាង​ស្និទ្ធស្នាល និង​​ផ្អែមល្ហែម ក្នុង​ទីក្រុង​​ញូវយ៉ក, Los Angeles និង​ទីក្រុង​ឡុងដុង។ ​

 

មិត្ត​របស់ Robert បាន​បញ្ចេញ​ពី​អារម្មណ៍​ខ្លួន​ថា តារា​ទាំងពីរ​ពិត​ជា​ស័ក្ដិសម​​នឹង​​គ្នា​​ខ្លាំង​ណាស់។ ប្រភព​ដដែល​​បន្ថែម៖ "មនុស្ស​ជាច្រើន​ឃើញ​ថា Robert និង FKA ស្រលាញ់​គ្នា​ទៅវិញ​ទៅមក។ គាត់​មិន​ដែល​​ស្រលាញ់​នារី​ណា​ខ្លាំង​ដល់​ថ្នាក់​ហ្នឹង​ទេ។ គាត់​មិន​ដែល​សប្បាយ បែប​នេះ​ទេ​ពី​មុន​មក"៕

 

Robert Pattinson ​បណ្តើរ​​មិត្តស្រី​ថ្មី FKA twigs

 
 

តារា​សម្ដែង​  Kristen Stewart ​​អតីត​សង្សារ​​របស់​ Robert Pattinson ​

 

អាន៖  តារាវ័យ​​ក្រោម​​៣០​ឆ្នាំ​​​ដែល​​រក​លុយ​បាន​​​វាល់​​លាន​ ដឹង​ថា​នរណា​​​បាន​​ច្រើន​​​ជាង​គេ​ទេ

 

អាន៖  រក​ឃើញ​មូលហេតុ និង​ឃាតក​សម្លាប់ បវរកញ្ញា​ពិភពលោកហើយ!

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Hollywoodlife

អត្ថបទពេញនិយម