រក​ឃើញ​មូលហេតុ និង​ឃាតក​សម្លាប់ បវរកញ្ញា​ពិភពលោកហើយ!

  • 2014-11-20 23:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​សម្លាប់​​បេក្ខភាព​បវរកញ្ញា​ពិភពលោក María José Alvarado បាន​រក​ឃើញ​ហើយ គឺ​ឃាតក​ជា​​សង្សារ​របស់​បងស្រី​នាង។ ចំណែក​មូលហេតុ​ប៉ូលិស​ថា ព្រោះ​បុរស​​នោះ​ខឹង​បងស្រីរបស់​នាង រាំ​ជាមួយ​ប្រុស​ផ្សេង។

 

សាកសព​​បវរកញ្ញា​តំណាង​ឲ្យ​ប្រទេស​ហុងឌុយរ៉ាស់ នាង María José វ័យ១៩ឆ្នាំ និង Sofia វ័យ២៣​ឆ្នាំ​ជា​បងស្រី ត្រូវ​បាន​ជន​ដៃដល់​បាញ់​សម្លាប់ នៅ​មាត់​ទន្លេ​ដាច់​ស្រយាល​មួយ ក្នុង​ប្រទេស​ហុងឌុយរ៉ាស់។

 

នាង María José គឺ​ជា​និស្សិត​អាយុ ១៩​ឆ្នាំ​ពី​សាកលវិទ្យាល័យ Santa Bárbara ប្រទេស​ហុងឌុយរ៉ាស់។ នាង​បាន​យក​ឈ្នះ​បេក្ខនារី​ចំនួន ១៨​នាក់ ក្នុង​ការ​ប្រកួត​បវរកញ្ញា​ពិភពលោក​ តំណាង​ប្រទេស​ហុងឌុយរ៉ាស់ កាល​ពី​ខែ​មេសា ។ អាន​ព័ត៌មាន​លំអិត ចុច​ត្រង់​នេះ!

 

 
 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Yahoo

អត្ថបទថ្មី