រក​ឃើញ​ បវរកញ្ញា​ពិភពលោក​ដែល​បាត់​ខ្លួន ត្រូវ​គេ​សម្លាប់​ទាំង​ពីរ​នាក់​បង​ប្អូន

  • 2014-11-20 16:12:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញា​ប្រទេស​ហុងឌុយរ៉ាស់​ María José Alvarado អាយុ ១៩​ឆ្នាំ និង​បង​ស្រី Sofia អាយុ​២៣​ឆ្នាំ ដែល​បាន​បាត់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន​ ត្រូវ​គេ​​រក​ឃើញ​ថា​ត្រូវ​គេ​សម្លាប់ និង​កប់​ចោល​នៅ​ភាគ​ខាង​​លិច​នៃ​ប្រទេស​ហុងឌុយរ៉ាស់ កាល​ពី​ថ្ងៃ​ពុធ។

 

 

តំណាង​ឲ្យ​ប្រទេស​ហុងឌុយរ៉ាស់ María José ត្រូវ​ចូលរួម​​ក្នុង​កម្មវិធី​ប្រឡង​បវរកញ្ញា​ពិភពលោក​នៅ​ទីក្រុង​ឡុងដុង សប្ដាហ៍​នេះ។ បង​ប្អូន​ស្រី​ទាំង​ពីរ​នាក់​បាន​បាត់​ខ្លួន​ប្រហែល​មួយ​សប្ដាហ៍​មក​ហើយ និង​ត្រូវ​បាន​គេ​ឃើញ​ជា​លើក​ចុង​ក្រោយ​នៅ​ពេល​ពួក​គេ​ចាកចេញ​ពី​ពិធី​ជប់លៀង និង​ឡើង​ជិះ​ឡាន​មួយ​ នៅ​ទីក្រុង Santa Barbara ប្រទេស​ហុងឌុយរ៉ាស់ ដែល​ជា​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​សកម្មភាព​ក្មេង​ទំនើង និង​អ្នក​ជក់​ថ្នាំ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​សារព័ត៌មាន Reuters។

 

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ប្រទេស​ហុងឌុយរ៉ាស់​ លោក Corrales បាន​និយាយ​ថា​យុវជន Plutarco Ruiz ជា​សង្សារ​របស់ Sofia គឺ​ជា​ជន​ជាប់​សង្ស័យ​ក្នុង​ករណី​នេះ ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ។

 

អ្នក​រៀប​ចំ​កម្មវិធី​ប្រឡង​បវរកញ្ញា​ពិភពលោក អ្នក​ស្រី Julia Morley បាន​និយាយ​​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា "ពួក​យើង​ពិត​ជា​សោកស្ដាយ​បំផុត​ចំពោះ​ការ​ស្លាប់​របស់​យុវតី​ទាំង​ពីរ​រូប។ ពួក​យើង​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​នេះ​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ​របស់ María José Alvarado និង Sofía Trinidad”។

 

Alvarado គឺ​ជា​និស្សិត​អាយុ ១៩​ឆ្នាំ​ពី​សាកលវិទ្យាល័យ Santa Bárbara ប្រទេស​ហុងឌុយរ៉ាស់។ នាង​បាន​យក​ឈ្នះ​បេក្ខនារី​ចំនួន ១៨​នាក់ ក្នុង​ការ​ប្រកួត​បវរកញ្ញា​ពិភពលោក​តំណាង​ប្រទេស​ហុងឌុយរ៉ាស់ កាល​ពី​ខែ​មេសា ៕

 

 
 
ប្រភព៖ reuters
អត្ថបទថ្មី