តួឯកប្រុស "Twilight” និងមិត្តស្រី កំពុងស្វែងរកឈ្មោះឱ្យអនាគតកូន
- 2015-03-10 22:13:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួឯកប្រុស "Twilight” និងមិត្តស្រី កំពុងស្វែងរកឈ្មោះឱ្យអនាគតកូន
ចន្លោះមិនឃើញ
ក្រោយមានទំនាក់ទំនងស្នេហា ជាមួយមិត្តស្រីថ្មីឈ្មោះ FKA twigs តួឯកប្រុសរឿង " Twilight” Robert Pattinson គ្រោងរៀបចំផែនការបន្ទាប់សម្រាប់ជីវិត ហើយបច្ចុប្បន្នអ្នកទាំងពីរ កំពុងស្វែងរកឈ្មោះដាក់ឱ្យ អនាគតកូនរបស់ពួកគេ បណ្ដើរៗហើយ។
ប្រភពពី HollywoodLife ឱ្យដឹងថា តារាសម្ដែងវ័យ ២៨ឆ្នាំ Robert និង តារាចម្រៀងវ័យ ២៧ឆ្នាំ សញ្ជាតិអង់គ្លេស FKA កំពុងលេងល្បែងស្វែងរកឈ្មោះកូនដែលនឹងកើតក្នុងពេលអនាគត។
ប្រភពខាងក្នុងមួយប្រាប់គេហទំព័រខាងលើថា Robert និងអ្នកនិពន្ធបទចម្រៀង FKA ដែលជាមិត្តស្រី តែងនិយាយគ្នាពីរឿងកូនៗគ្រប់ពេលវេលា។ អ្នកទាំងពីរចង់យកកូនឱ្យបានច្រើន ហើយនឹងធ្វើដំណើរជាមួយពួកគេដើម្បីបង្រៀនឱ្យយល់ដឹងពីពិភពលោក និងវប្បធម៌ប្រទេសផ្សេងៗ"។
មុននេះប្រភពខាងក្នុង បានរាយការណ៍ប្រាប់ HollywoodLife ថា Rob និង FKA បានសម្រេចចិត្តស្វែងរកចិញ្ចៀនបញ្ចាំចិត្ត ប៉ុន្តែ Rob រកមិនបានចិញ្ចៀនដែលខ្លួនពេញចិត្តទាល់តែសោះ ទើបផ្អាកវិញ។ ប្រភពបញ្ជាក់ថា "ពួកគេបានស្វែងរកទិញចិញ្ចៀនជាមួយគ្នា តាំងពីដើមឆ្នាំ២០១៥នេះ"។
Robert Pattinson បានទាក់ទង FKA Twigs អស់ជាច្រើនខែក្រោយ Rob បញ្ចប់ទំនាក់ទំនងស្នេហ៍ចាស់ជាមួយ Kristen Stewart ដែលលួចមានប្រុសលួចលាក់៕
តួឯកប្រុស “Twilight” ចង់សុំមិត្តស្រីថ្មី FKA twigs រៀបការ ចោលអតីតមិត្តស្រី
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ HollywoodLife