ស្ងាត់ៗ ម្ចាស់​បទ​ PPAP រៀបការ​ជាមួយ​តារា​ម៉ូដែល​ ​សិច​ស៊ី​ ១រូបនេះបាត់!

  • 2017-08-04 07:36:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ម្ចាស់​បទ PPAP លោក​ Piko Taro (ឈ្មោះ​ពិត Daimaou Kosaka) ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ទូទាំង​ពិភព​លោក​សើច​រីករាយ​ដោយ​សារ​បទ​ចម្រៀង​កំប្លែង​របស់​លោក​នេះ​ ពេល​នេះ​បាន​ចូល​រោង​ការ​ហើយ។

លោក Piko Tiro

ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​នេះ​តារា​ចម្រៀង​វ័យ​ ៤៤​ឆ្នាំ​នេះ​ពិត​ជា​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ច្រើន​ជា​ពិសេស​នោះ​គឺ​បាន​រៀប​ការ​ជាមួយ​តារា​ម៉ូដែល Hitomi Yasueda ដែល​មាន​វ័យ​ក្មេង​ជាង​គាត់​ដល់​ទៅ​១៥​ឆ្នាំ​។

Piko Taro ទទួល​បាន​ភាព​ល្បី​ល្បាញ​ខ្លាំង​ទូទាំង​ពិភព​លោក​ ដែល​លោក​ធ្លាប់​បាន​ចូល​រួម​សម្ដែង​ជាមួយ​តារា​ល្បី​ៗ​ដូច​ជា​ Psy និង Justin Bieber ជា​ដើម​​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​បាន​គេ​ដាក់​បញ្ចូល​ជា​តួអង្គ​ក្នុង​រឿង​ Anime រឿង Death Note ទៀត​ផង។

ចំណែក​ឯ​ដៃ​គូ​របស់​លោក​វិញ​គឺ​តារា​ម៉ូដែល​ Yasueda គឺ​មាន​វ័យ​តែ​ ២៩​ឆ្នាំ​ប៉ុណ្ណោះ​ ដែល​ជា​អ្នក​ម៉ូដែល​ស្លៀក​សំលៀក​បំពាក់​ហែល​ទឹក​មួយ​រូប។ ពួក​គេ​​បាន​ចុះ​បញ្ជី​រៀប​អាពាហ៍ពិពាហ៍​កាល​ពី​ថ្ងៃ​ទី​៣​ខែ​សីហា​។

មាន​អ្នក​ខ្លះ​សង្ស័យ​ថា​ Yasueda បាន​រៀប​ការ​ជាមួយ​ Piko Taro ដោយ​សារ​តែ​ភាព​ល្បី​ឈ្មោះ​របស់​លោក ក៏​ប៉ុន្តែ​នេះ​មិន​មែន​ជា​រឿង​ពិត​ទេ​ដែល​ពួក​គេ​បាន​ទាក់​ទង​គ្នា​​​រយៈ​ពេល​៤​ឆ្នាំ​ទៅ​ហើយ៕

នេះ​ជា​បណ្តា​រូប​ថត​របស់​តារា​ម៉ូដែល Hitomi Yasueda៖

ចុច​អាន​៖

ប្រភព៖ Rocketnews24   ប្រែ​សម្រួល៖ ធារ៉ូ