Angelina Jolie បង្ហាញខ្លួនលើកដំបូងបន្ទាប់ពីមានបញ្ហាទាក់ទងនឹងរឿង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ"
- 2017-08-04 05:01:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Angelina Jolie បង្ហាញខ្លួនលើកដំបូងបន្ទាប់ពីមានបញ្ហាទាក់ទងនឹងរឿង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ"
ចន្លោះមិនឃើញ
តារាសម្ដែង Angelina Jolie ត្រូវបានគេប្រទះឃើញចេញទៅក្រៅជាលើកដំបូង ក្រោយពីកិច្ចសម្ភាសន៍របស់នាងជាមួយទស្សនាវដ្ដី Vanity Fair។
រឿងហេតុនោះគឺបានកើតឡើងដោយសារតែមានការយល់ច្រឡំបញ្ហាវិធីដែល Angelina ប្រើវិធីសាស្រ្តដើម្បីជ្រើសរើសតួមកសម្ដែងនៅក្នុងរឿង "First They Killed My Father” ដោយបានចោទថានាងបានប្រើវិធីសាស្រ្តមិនល្អហើយធ្វើបាបចិត្តក្មេងៗ ប៉ុន្តែនាងក៏បានឆ្លើយតបពីបញ្ហានេះផងដែរ។
អាន៖ Angelina Jolie ត្រូវគេរិះគន់ ព្រោះប្រើលុយ ដើម្បីរើសតួក្មេងឲ្យសម្តែងរឿងនៅស្រុកខ្មែរ
អាន៖ Angelina Jolie ឆ្លើយតបរឿងប្រើប្រាស់លុយដើម្បីរើសតួកុមារកម្ពុជា
តារាវ័យ៤២ឆ្នាំរូបនេះត្រូវបានគេឃើញបណ្ដើរកូនស្រី Vivienne ពេលចូលហាងលក់ដូរអាហារនៅទីក្រុង Los Angeles កាលពីថ្ងៃពុធ។
នាងបានស្លៀកសំលៀកបំពាក់ឈុតខ្មៅ ដែលមើលទៅដូចមានអារម្មណ៍ល្អជាមួយនឹងវ៉ែនតាការពារកម្ដៅពណ៌ខ្មៅនិងទម្លាក់សក់តាមបែបសាមញ្ញ។
ការប្រទះឃើញចេញទៅក្រៅនេះគឺជាជួនគ្នានឹងថ្ងៃដែល Trailer សម្រាប់រឿងដែលនាងផលិតនិងដឹកនាំ "First They Killed My Father” បានបញ្ចេញនៅថ្ងៃពុធ។
គូសបញ្ជាក់ដែរថាសម្រាប់ភាពយន្តនេះនឹងអាចមើលបានតាម Netflix ចាប់ពីថ្ងៃទី១៥ខែកញ្ញានេះហើយ៕
អាន៖ រឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ចេញ Trailer នឹងចាក់បញ្ចាំង...