Angelina Jolie ឆ្លើយ​តប​រឿង​ប្រើ​ប្រាស់​លុយ​ដើម្បី​រើស​តួ​កុមារកម្ពុជា​

  • 2017-07-31 09:50:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​និង​ផលិតករ​ Angelina Jolie បាន​និយាយ​ថា​​ រឿង​រ៉ាវ​ដែល​ទាក់​ទង​នឹង​នាង​ប្រើប្រាស់​លុយ​ដើម្បី​ជ្រើស​រើស​ក្មេង​ដើម្បី​សម្ដែង​នៅ​ក្នុង​រឿង​​"First They Killed My Father" គឺ​មិន​មែន​ជា​ការ​ពិត​ទេ​ ហើយ​វា​គឺ​រឿង​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ។

ដោយ​សារ​តែ​សម្រង់​ពាក្យ​សម្ដី​ខ្លះ​ៗ​ដែល​ Angelina បាន​និយាយ​សម្រាប់​ទស្សនាវដ្ដី​ Vanity នាង​ត្រូវ​បាន​គេ​រិះ​គន់​ដោយ​សារ​តែ​មធ្យោបាយ​ក្នុង​ជ្រើស​រើស​តួ​ មាន​លក្ខណៈ​ឃោរឃៅ​និង​មិន​អាច​ទទួល​យក​បាន។

អត្ថបទ​នោះ​បាន​បក​ស្រាយ​ពី​ឈុត​ឆាក​មួយ​ដែល​អ្នក​ដឹក​នាំ​រឿង (Angelina) តម្រូវ​ឲ្យ​តួ​អង្គ​ក្មេង​ស្រី​ ទទួល​យក​លុយ​ ហើយ​ក៏​យក​ពី​ពួក​គេ​វិញ​ ដើម្បី​ជ្រើស​រើស​តួ​ឲ្យ​សម​នឹង​សាច់​រឿង។

Angelina និង​លោក​ Rithy Panh ដែល​ជា​ផលិតករ​បាន​ឆ្លើយ​តប​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា​ ដំណើរ​ផលិត​រឿង​នេះ​មាន​លក្ខណៈ​មិន​ល្អ ទៅ​កាន់​អ្នក​ដំណាង​ក្រុម​ហ៊ុន Netflix ដែល​បាន​ផលិត​និង​ចែក​ចាយ​រឿង​នេះ។

“ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ​ ដែល​តាម​ពិត​វា​គឺ​ជា​ឈុត​ឆាក​ត្រូវ​សម្ដែង​តាម​ប៉ារ៉ូល​នៅ​​ក្នុង​សាច់​រឿង​សោះ​ ​ហើយ​សារព័ត៌មាន​ទាំង​នោះ​ ​សរសេរ​ឡើង​ឲ្យ​វា​មើល​ទៅ​ដូច​ជា​​កើត​ឡើង​មែន​ទែន​អីចឹង​"។

“ការ​លើក​ឡើង​ដែល​ថា​​លុយ​ពិត​ប្រាកដ​បាន​យក​ពី​ក្មេង​វិញ​ក្នុង​អំឡុង​ពេល​សាក​ល្បង​សម្ដែង​រើស​តួ​នោះ គឺ​មិន​ពិត​ទាល់​តែ​សោះ។ ខ្ញុំ​ប្រាកដ​ជា​ខឹង​ជា​ខ្លាំង​ បើ​សិន​ជា​រឿង​នេះ​បាន​កើត​ឡើង​ពិត​មែន។"

អ្នក​នាង Angelina បន្ត​ទៀត​ថា ឪពុក​ម្ដាយ​ អ្នក​មើល​ការពារ​ និង​គ្រូពេទ្យ​បាន​នៅ​ទី​តាំង​ថត​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ មើល​ថែ​ក្មេងៗ​ទាំង​នោះ ដើម្បី​ឲ្យ​ប្រាកដ​ថា​គ្មាន​នរណា​ម្នាក់​មាន​គ្រោះ​ថ្នាក់​ដោយ​សារ​ចូលរួម​ថត​រឿង​នេះ។

​លោក Rithy Panh ដែល​ជា​ផលិត​ករ​ក៏​បាន​បញ្ជាក់​ដែរ​ថា ក្មេងៗ​ទាំង​នោះ​មិន​បាន​ត្រូវ​បាន​គេ​ធ្វើ​ល្បិច​ឫ​អ្វី​មិន​សមរម្យ​ទៅ​កាន់​ឡើយ​។ ពូក​គេ​បាន​យល់​ច្បាស់​ណាស់​ថា​វា​គ្រាន់​តែ​ជា​ការ​សម្ដែង​ តែ​ប៉ុណ្ណោះ។

ភាពយន្ត "First They Killed My Father” នេះ​បាន​សម្ពោធ​ដាក់​បញ្ចាំង​នៅ​កម្ពុជា​កាល​ពី​ខែ​កុម្ភៈ​ ហើយ​នឹង​បញ្ចេញ​នៅ​លើ​ Netflix ទូទាំង​ពិភព​លោក​ខែ​កញ្ញា​នេះ​ហើយ៕

ចុច​អាន​អត្ថបទ៖

ប្រភព៖ telegraph   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី