Angelina Jolie ត្រូវគេរិះគន់ ព្រោះប្រើលុយ ដើម្បីរើសតួក្មេងឲ្យសម្តែងរឿងនៅស្រុកខ្មែរ
- 2017-07-28 06:03:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Angelina Jolie ត្រូវគេរិះគន់ ព្រោះប្រើលុយ ដើម្បីរើសតួក្មេងឲ្យសម្តែងរឿងនៅស្រុកខ្មែរ
ចន្លោះមិនឃើញ
តារាសម្ដែង Angelina Jolie ត្រូវបានដាក់ងារថា "គួរឲ្យស្អប់ខ្ពើម" និង "ឃោរឃៅ" បន្ទាប់ពីដឹងពីវិធីសាស្ត្រដែលនាងប្រើប្រាស់លុយដើម្បីជ្រើសរើសតួក្មេងសម្រាប់រឿងដែលនិយាយអំពីស្ថានភាពប្រទេសកម្ពុជាក្រោមរបបខ្មែរក្រហម "First They Killed My Father"។
ក្នុងកិច្ចសម្ភាសន៍មួយ អ្នកនាង Angelina ដែលជាអ្នកដឹកនាំរឿងបានប្រាប់ទស្សនាវដ្ដី Vanity Fair ថានាងចង់បានក្មេងម្នាក់ដែលធ្លាប់ឆ្លងកាត់រឿងរ៉ាវដែលពិបាកពិតប្រាកដ ដើម្បីសម្ដែងជាតួឯក ដូច្នេះហើយទើបនាងដើរស្វែងរកតារាវ័យក្មេងនោះតាមមណ្ឌលក្មេងកំព្រា ក្មេងៗដែលជាអ្នកដើរលេងល្ខោន/សៀក និងក្មេងដែលរៀននៅសាលាក្រីក្រ ដើម្បីជ្រើសរើសជាបេក្ខជនក្នុងការជ្រើសរើស។
ក្មេងៗទាំងនោះត្រូវឆ្លងកាត់ការសាកល្បងមួយដែលនាងបានឲ្យលុយទៅពួកគេ ហើយឲ្យរកនឹកពីមូលហេតុដែលពួកគេត្រូវការលុយនោះ។
Angelina នឹងសួរក្មេងៗទាំងនោះពីមូលហេតុដែលពួកគេគួរតែទទួលបានលុយនោះ បើមិនអ៊ីចឹងទេលុយនោះនឹងត្រូវយកមកវិញ។
នាងបាននិយាយថា ក្មេងស្រី"ស្រីមុច" ជាក្មេងស្រីដែលបានជ្រើសរើសឲ្យសម្ដែងជាតួឯកនោះ បានសម្លឹងមើលលុយអស់រយៈយ៉ាងយូរ។
បន្ទាប់មកនាងបានសួរក្មេងស្រីម្នាក់នោះថា តើនាងចង់បានលុយនោះដើម្បីអ្វី? នាងឆ្លើយប្រាប់ថាលោកតារបស់នាងទើបតែស្លាប់ ហើយក្រុមគ្រួសារនាងមិនមានទឹកប្រាក់គ្រប់គ្រាន់ដើម្បីធ្វើបុណ្យសពឲ្យបានត្រឹមត្រូវនោះទេ Angelina និយាយទាំងទឹកភ្នែក។
អ្នកប្រើប្រាស់បណ្ដាញសង្គម Twitter ជាច្រើននាក់បានបញ្ចេញអារម្មណ៍មិនពេញចិត្តនឹងការសម្ភាសន៍នោះដោយគិតថា Angelina Jolie គឺពិតជាឃោរឃៅ ដោយនិយាយថាវិធីសាស្ត្រជ្រើសរើសតួរបស់នាងគួរឲ្យតក់ស្លុត និងមិនត្រឹមត្រូវ៕
ចុះប្រិយមិត្តវិញយល់យ៉ាងណាពីវិធីសាស្ត្រជ្រើសរើសតួរបៀបនេះ?
ចុចអានអត្ថបទ៖
Angelina Jolie សុខចិត្តគ្រាំទ្រូង ពួនយំតែឯងក្នុងបន្ទប់ទឹក
ភ្ញាក់ផ្អើល បើដឹងពីទំនាក់ទំនងរវាងអ្នកដឹកនាំរឿងថ្មីរបស់ តាក់ម៉ា ជាមួយ Angelina Jolie
Angelina Jolie ធ្វើកន្លែងរំអិលឲ្យកូនលេងជាង ៣០ម៉ែត្រ នៅភូមិគ្រឹះលំហែកាយរដូវក្ដៅ