Angelina Jolie សុខចិត្ត​គ្រាំ​ទ្រូង​ ពួន​យំតែ​ឯង​ក្នុងបន្ទប់​ទឹក

  • 2017-07-27 02:51:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​ ក្ដី​ក្ដាំ​លែងលះ​គ្នា​រវាង​ កំពូល​តារា​ហូលីវូដ​ Angelina Jolie និង​អតីត​ស្វាមី​ Brad Pitt នៅ​តែ​ជា​បញ្ហា​វិលវល់​ក្នុង​អារម្មណ៍​អតីត​គូស្នេហ៍​នេះ មិនទាន់​រសាត់​ភ្លាមៗទេ។

ថ្លែង​ចំពោះ​បញ្ហា​នេះ​ តារា​ស្រី​កូន​ ៦​រូប​នេះ​ក៏​បាន​ទទួល​ស្គាល់​ថា​ វា​ជា​ពេល​ដ៏​លំបាក៖ "ខ្ញុំ​ពិត​ជា​បារម្ភ​ពី​ម្ដាយ​របស់​ខ្ញុំ​ណាស់​ ពេល​ធំ​ដឹង​ក្ដី​ច្រើន​ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​មិន​ចង់​ឲ្យ​កូនៗ​របស់​ខ្ញុំ​ព្រួយ​ពី​ខ្ញុំខ្លាំង”។

តារា​ស្រី​វ័យ​ ៤២​ឆ្នាំ​រូប​នេះ​បាន​បន្ត៖ "ខ្ញុំ​គិត​ថា​ វា​ក៏​ល្អ​ដែរ​ បើ​យំ​ក្នុង​ពេល​ងូត​ទឹក​ វា​ប្រសើរ​ជាង​យំ​ចំពោះ​មុខ​ពួកគេ​ (កូនៗ) ពួកគេ​ចាំ​បាច់​ត្រូវ​ដឹង​ថា​ អ្វី​គ្រប់​យ៉ាង​នឹង​ប្រសើរ​ឡើង​វិញ​នៅ​ពេល​ខាង​មុខ”។

និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វិបសាយ​ Vanity Fair អ្នក​ម្ដាយ​រូប​នេះ​បាន​បង្ហើប​ថា​ ខ្លួន​នៅ​តែ​មាន​ការ​ខ្វល់​បារម្ភ​ពី​ Brad Pitt ហើយ​អ្នក​ទាំង​២ កំពុង​ធ្វើ​កិច្ចការ​ខ្លះ​ដើម្បី​ទិសដៅ​មួយ​រួម​គ្នា​ដែរ គឺ​ថែ​រក្សា​គ្រួសារ​ដែល​មាន​កូន​ ៦​ក្នុង​បន្ទុក​របស់​ពួកគេ។

រូបភាព​ពី​អតីតកាល
Brad Pitt និង Angelina Jolie កាល​នៅ​ជុំគ្នា

ជា​ការ​ពិត​ណាស់​ អតីត​ប្ដី​ប្រពន្ធ​តារា​ហូលីវូដ​ទាំង​ ២​ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ទាក់ទង​នឹង​ដំណឹង​លែងលះ​របស់​ពួកគេ​កាលពី​ខែ​កញ្ញា​ ឆ្នាំ​ ២០១៦។ ប៉ុន្តែ​បើ​ទោះ​សម្រេច​ចែក​ផ្លូវ​គ្នា​ក៏​ពិត​មែន​ ក៏​ Jolie បាន​ស្នើ​ទៅ​តុលាការ​ផ្ដល់​សិទ្ធិ​ឲ្យ​ទៅ​ឪពុក​របស់​កូន​ទាំង​ ៦​នាក់​របស់​នាង​ អាច​ទៅ​លេង​ ឫសួរ​សុខ​ទុក្ខ​តាម​ធម្មតា​បាន នេះ​គឺ​ជា​អ្វី​ដែល​នាង​និង​អតីត​ស្វាមី​ ចង់​ផ្ដល់​ពេល​រីករាយ​ដល់​កូនៗ​ជាទី​ស្រលាញ់​របស់​នាង៕

ចុចអាន៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី